កីឡាជាតិ
ជាតិ
តុលា និង​សំអឿន ​​រក​​គ្រាប់​​បាល់​ឲ្យ​ U21​កម្ពុ​ជា នា​​ជំនួប​​ស្មើ ​២-២ ជាមួយ​ម្ចាស់ផ្ទះ​ឡាវ
02, Aug 2014 , 10:43 pm        
រូបភាព
ដោយ: រួបរួម
ណុប តុលា និង រស់ សំអឿន បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​មួយគ្រា​ប់ មុន​ពេលដែល​ក្រុម​ម្ចាស់ផ្ទះ​ឡាវ វាយបក​បាន​ពីរ​គ្រាប់​វិញ​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នា​ជំនួប​នៅលើ​ទីលាន Laos National Stadium នៅ​ទីក្រុង​វៀងចន្ទន៍ នា​ល្ងាច​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ ។



ខ្សែបម្រើ ណុប តុលា របស់​ស្វាយរៀង បា​នរក​គ្រាប់​បាល់​នាំមុខ​សម្រាប់​កម្ពុជា​នៅក្នុង​នាទី ទី១៦ ហើយ​ខ្សែបម្រើ រស់ សំអឿន នៃ​ក្លិប​ចម្ការកៅស៊ូ​បឹងកេត បាន​បង្កើន​ការនាំ​មុខ​មួយ​គ្រាប់​ទៀត​នៅក្នុង​នាទី ទី៦៧ មុន​ពេលដែល​ក្រុម​ម្ចាស់ផ្ទះ វាយបក​បាន​ពីរ​គ្រាប់​វិញ​នៅក្នុង​នាទី ទី៧៤ និង៨០ ។

នេះ​ជាការ​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស ខណៈ​ក្រុម U21 កម្ពុជា និង U21 ឡាវ ត្រូវ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍ 2014 Hassanal Bolkiah Trophy នៅ​ប្រទេស​ប្រ៊ុយណេ​នា​សប្តាហ៍​ក្រោយ។ ឡាវ​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​មី​យ៉ាន់​ម៉ារ ថៃ ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន រីឯ​កម្ពុជា​ស្ថិតនៅ​ពូ​ល B ជាមួយ ម្ចាស់ផ្ទះ​ប្រ៊ុយណេ វៀតណាម សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី៕



រូបថត ហ្វេសប៊ុក Pisedth Chhaing


© រក្សាសិទ្ធិដោយ thmeythmey.com