កីឡាជាតិ
ជាតិ
គួច ដានី៖ តំណា​ង​ឲ្យ​កម្ពុជា​តា​មរ​យៈ​បាល់​ទាត់គឺ​ជា​មោទនភាព​ដ៏​ធំ​ធេង
11, Aug 2014 , 12:59 pm        
រូបភាព
កីឡាករ​ខ្មែរ-បារាំ​ង គួច ដានី នៃក្រុម Daniel FC និង​កីឡាករ​វៀតណាម Khong Dinh Hung នៃក្រុម Dat Vinh Tieng បាន​ក្លាយ​ជាកីឡាករ​ដំបូង​ក្នុងចំណោម​៦នាក់ ដែល​អតីត​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Deco ជ្រើស​រើស​ចូល​ក្នុង​ក្រុម​របស់​ខ្លួន (Deco’s Star Selection)។ ការ​ជ្រើសរើសនេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កីឡាករ​ឆ្នើម​ទាំងពីរ បាន​ជួយ​ឲ្យ​ក្រុមរបស់​ពួក​គេ​​រៀងៗ​ខ្លួន ទទួល​បាន​ពិន្ទុ​លើស​គេ​ពី​ការ​ប្រកួត​សន្សំពិន្ទុនៃពាន​រង្វាន់ Tiger Street Football 2014 នៅ​មុខ​វត្តបុទុមវតី រាជ​ធានីភ្នំពេញ​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៤ កន្លងមក។



«វា​ជា​មោទនភាព​មួយ​សម្រាប់​ខ្ញុំ​ដែល​មាន​ឱកាស​តំណាង​ឲ្យ​កម្ពុជា​តាមរយៈសកម្មភាពកីឡា​បាល់ទាត់។ ការ​លេង​នៅ​ចំពោះ​មុខ​ Deco ដែលជា​អតីតកីឡាករ​ឆ្នើម​លំដាប់អន្តរជាតិ គឺ​ជា​ការ​លើកកម្លាំង​ចិត្ត​ដ៏​ខ្លាំងក្លាមួយ»។ នេះ​ជា​ការ​បញ្ជាក់​របស់​ គួច ដានី មក​កាន់គេហទំព័រ​ថ្មីៗ ។

គួច ដានី ដែល​ជា​កីឡាករ​នៃក្លិប​បាល់ទាត់​អាជីព ភ្នំពេញ​ត្រាយ​អាស៊ី ហើយ​ត្រូវ​បានកោះ​ហៅ​ឲ្យ​ចូល​ហាត់​ក្នុងក្រុម​ជម្រើស​ជាតិ​ផង​ដែរ​នោះ បាន​អះអាងថា រូបគេ​នឹង​ប្រឹង​ប្រែង​បន្ត​ទៀត​សម្រាប់​ក្រុម Daniel FC នា​ការ​ប្រកួត​នៅ លើ​ទឹក​ដីម៉ុងហ្គោ​លី និង​សិង្ហបុរី។

កីឡាករ​វ័យ​២៤ឆ្នាំ​ និងជា​អតីត​សមាជិក U-21 នៃ​ឈុត​ជម្រើស​ជាតិ​ហ៊្វុតសាលបារាំង បាន​បន្ថែម​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់ក្លិប Daniel FC និងក្រុម​អ្នកគាំទ្រ​ទាំងអស់ដែល​តែងតែលើក​ទឹក​ចិត្ត​ខ្ញុំ និងក្រុម​ទាំងមូល។ យើង​នឹង​ធ្វើ​ឲ្យ​កាន់តែល្អ​ប្រសើរ បើ​ទោះ​បី​ជា​ការប្រកួត​នាពេល​មុខ​មិនមាន​បរិយាកាស​ដូច​ជា​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ក៏​ដោយ។

លោក ឃុល ភីរម្យ​ អ្នក​ដឹកនាំ​ក្លិប​ Daniel FC ក៏​បង្ហាញពី​អារម្មណ៍​រំភើប​របស់​ខ្លួន​ផង​ដែរថា៖ «យើង​បាន​មិនធ្វើអោយ​អ្នកគាំទ្រ​របស់​យើង​អស់សង្ឃឹ​មឡើ​យ កីឡា​ករគួច​ដានីបា​នទទួល​រង្វាន់ជា​កីឡាករ​ល្អ ដែល​ជ្រើសរើ​សដោយ​ Deco ​សង្ឃឹម​ថាយើង​នៅតែ​រក្សាអ្វី​ៗដែល​ល្អនេះរ​ហូត​ដល់​វគ្គបញ្ច​ប់»។

បន្ទា​ប់ពី​ ដានី និង​កីឡាករ​វៀត​ណាម Khong Dinh Hung កីឡាក​រឆ្នើម​ទាំងបួ​ននា​ក់ផ្សេង​ទៀត​ នឹង​ត្រូវ​បានជ្រើ​សរើ​សនៅ​ក្នុងប្រ​ទេស​ម៉ុង​ហ្គោលី​ និង​សឹង្ហ​បុរី​ដើម្បីប​ង្កើតបា​នជា​ក្រុម Deco’s Star Selection ដែលនឹងត្រូវ​ប្រកួ​តជា​មួយក្រុ​មរ​បស់​លោក​ Deco (ដែល​រួម​បញ្ចូ​លលោ​ក Deco និងអ​តីត​មិត្តរួ​មក្រុម​ជម្រើស​ជាតិ​ព័រទុយ​ហ្គាល់​រប​ស់លោ​ក) នៅវ​គ្គផ្តា​ច់​ព្រ័ត្រនៅ​ប្រទេស​សឹង្ហ​បុរី។

កំពូល​តារា​បាល់​ទាត់​ព័រទុ​យហ្គា​ល់ និ​ងជា​អ្នក​តំណា​ង Tiger Street Football 2014 លោក Anderson Luis de Souza ដែលគេ​ស្គាល់​ថា Deco បាន​មក ​កម្ពុជា​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​ដើម្បីត្រួ​តពិ​និត្យមើ​លការប្រកួត​ បានចូ​លរួ​ម​ផ្តល់​ជាម​តិយោប​ល់ និ​ងធ្វើកា​រព​ន្យល់ ​ណែនាំ​ ដល់​ក្រុម​កីឡាករ។

នា​ការ​ប្រកួត​ជម្រុះ​សន្សំពិន្ទុ​រវាងក្រុម​ទាំង​៨​កាលពី​ចុង​សប្តាហ៍​កន្លងម​ក​ ក្រុម​វៀតណាម Dat Vinh Tien និង​ Daniel FC របស់​កម្ពុជា​ ទទួល​បាន៩ពិន្ទុ ក្រុម​ Latin Lovers (អូស្ត្រា​លី) និង​ ក្រុម MNS (ម៉ុងហ្គោលី) បាន​៤ពិន្ទុ ក្រុម​ MNA (សិង្ហបុរី) និង Blue Wolves (ម៉ុ​ងហ្គោលី) បាន​៣ពិន្ទុ​ ខណៈ​ ក្រុម Touch N GO (សិង្ហបុរី) និង អា​ណា​ចក្រ​បៃតង (កម្ពុជា) ទើប​ទទួល​បាន​១ពិន្ទុ​ប៉ុណ្ណោះ។

ក្រុម​ទាំង​៨​នឹង​ជួប​គ្នានៅ​វគ្គ​បន្ទាប់​ទៀត​នៅទី​ក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី២៣ ខែសីហា   ហើយ​ចំពោះ​ការប្រកួតវ​គ្គផ្តាច់​ព្រ័ត្រនឹង​ធ្វើឡើង​នៅប្រទេ​សឹង្ហបុរី​ នៅថ្ងៃ​ទី៦ខែ​កញ្ញា ឆ្នាំ២​០១៤ ដើម្បី​ឈានទៅដណ្តើ​មតំ​ណែ​ងជើងឯក​ជាមួយ​នឹ​ងទឹក​ប្រាក់​៤ម៉ឺន​ដុល្លារ​សហ​រដ្ឋអា​មេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com