កីឡាជាតិ
ជាតិ
U21​ កម្ពុជាឈ្នះ​សិង្ហបុរី ៣-១ បន្ទាប់ពី​បំបាក់ម្ចាស់ផ្ទះប្រ៊ុយណេនៅ​ថ្ងៃបើក​ឆាក
11, Aug 2014 , 4:46 pm        
រូបភាព
រូបថត៖ twitter anehff9
រូបថត៖ twitter anehff9
ក្រុម​ជម្រើស​ជាតិ​អាយុក្រោម​២១​ឆ្នាំ​កម្ពុជា បាន​ទទួល​ជ័យ​ជម្នះ ៣-១ លើ​សិង្ហបុរី នា​ការប្រកួតលើក​ទីពី​រក្នុង​ពូល B នៃព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ស្តេចប្រ៊ុ​យណេ Hassanal Bolkiah Trophy ឆ្នាំ​២០១៤ លើ​ទីលាន Track & Field Sports Comple​x រាជ​ធានីបង់​ដាសិរី​បេហ្គាវ៉ាន ប្រទេសប្រ៊ុយណេ​ នៅ​រសៀល​ថ្ងៃចន្ទ​នេះ។



ខ្សែ​ប្រយុទ្ធ​ចម្ការកៅ​ស៊ូបឹ​ងកេត ចាន់ វឌ្ឍនាកា រក​បាន​គ្រាប់ទីមួយ​នៅ​ក្នុងនាទី ទី ២១ ហើយ​ខ្សែ​បម្រើ ណុប តុលា និង​ ប្រាក់ មុ​ន្នីឧត្តម នៃ​ក្លិប​ស្វាយ​រៀង បន្ថែម​បានម្នាក់​មួយ​គ្រាប់​ទៀត​នៅ​ក្នុង​នាទី ទី ៣៧ និង​៤៣ ។ សិង្ហបុរី វាយ​បក​បានមួ​យគ្រា​ប់វិញនៅ​ដើម​តង់ទីពីរ​ដែល​សម្រេចបានដោយកីឡាករ  Muhd Zakir Samsudin។


តាម​ប្រភព​ពីទីលាន​ប្រកួត ក្រុមទាំងពីរ​បាន​ស្នើ​សុំ​សម្រាក​មួយ​ភ្លែត​ផង​ដែរដើម្បីផឹកទឹក (cooling break) នៅ​ពាក់កណ្តាល​តង់ទីមួយ ខណៈ​អាកា​សធាតុនៅ​ទីលាន​មានកំដៅ​៣២អង្សារសេ។

ការទទួល​បាន​ជ័យ​ជម្នះ ៣-១ លើសិ​ង្ហបុរី​ បាននាំឲ្យ​កម្ពុជា​ទទួល​បាន៦ពិន្ទុពេញ បន្ទាប់ពី​ពួក​គេ​បានយក​ឈ្នះ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ ១-០ នៅ​ថ្ងៃបើកឆាក។ សម្រាប់​ការ​ប្រកួត​បន្តបន្ទាប់ទៀត កម្ពុជា​ត្រូវប៉ះម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​វៀតណាម។

គេហទំព័រ​ថ្មីៗ នឹងផ្តល់ព័ត៌មាន​បន្ថែមទៀត​ជុំវិញ​លទ្ធផល​ប្រកួតនៅ​ថ្ងៃនេះ



© រក្សាសិទ្ធិដោយ thmeythmey.com