កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្តាប់​សម្តី​លោក មាស ចាន់ណា គ្រូជំនួយ U21 ក្រោយជ័យ​ជម្នះ​ ៣-១ លើ​សិង្ហបុរី
11, Aug 2014 , 8:40 pm        
រូបភាព
កីឡាករ​កម្ពុជាអបអរក្រោយការស៊ុតបាល់បញ្ចូលទី​របស់​ប្រាក់ មុន្នីឧត្តម។ រូបថត Faiq Airudin
កីឡាករ​កម្ពុជាអបអរក្រោយការស៊ុតបាល់បញ្ចូលទី​របស់​ប្រាក់ មុន្នីឧត្តម។ រូបថត Faiq Airudin
កីឡា​បាល់ទាត់​ជម្រើស​ជាតិ​អាយុក្រោម​២១​ឆ្នាំ​កម្ពុជា បាន​ទទួល​ជ័យ​ជម្នះ ៣-១ លើ​សិង្ហបុរី នា​ការប្រកួតលើក​ទីពី​រក្នុង​ពូល B នៃព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ស្តេចប្រ៊ុ​យណេ Hassanal Bolkiah Trophy ឆ្នាំ​២០១៤ លើ​ទីលាន Track & Field Sports Comple​x រាជ​ធានីបង់​ដាសិរី​បេហ្គាវ៉ាន ប្រទេសប្រ៊ុយណេ​ នៅ​រសៀល​ថ្ងៃចន្ទ​នេះ។



ខ្សែ​ប្រយុទ្ធ​ចម្ការកៅ​ស៊ូបឹ​ងកេត ចាន់ វឌ្ឍនាកា រក​បាន​គ្រាប់ទីមួយ​នៅ​ក្នុងនាទី ទី ២១ ហើយ​ខ្សែ​បម្រើ ណុប តុលា និង​ ប្រាក់ មុ​ន្នីឧត្តម នៃ​ក្លិប​ស្វាយ​រៀង បន្ថែម​បានម្នាក់​មួយ​គ្រាប់​ទៀត​នៅ​ក្នុង​នាទី ទី ៣៧ និង​៤៣ ។ សិង្ហបុរី វាយ​បក​បានមួ​យគ្រា​ប់វិញនៅ​ដើម​តង់ទីពីរ​ដែល​សម្រេចបានដោយកីឡាករ  Muhd Zakir Samsudin។

សូម​ស្តាប់​បទ​សម្ភាស​រវាងលោក អ៊ឹង ចំរើន អ្នក​យកព័ត៌មានគេហទំព័រថ្មីៗ ជាមួយ​លោក មាស ចាន់ណា គ្រូ​ជំនួយ​ក្រុម​ U21កម្ពុជា ជុំវិញ​ជ័យ​ជម្នះ​នៅ​ថ្ងៃនេះ បន្ទាប់ពី​ពួក​គេ​បាន​បំបាក់​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ ១-០ កាលពី​ពីរថ្ងៃមុន៖

វគ្គទីមួយ

វគ្គ​ទីពីរ

© រក្សាសិទ្ធិដោយ thmeythmey.com