កីឡាជាតិ
ជាតិ
U21 កម្ពុជា​ចាញ់​ម៉ាឡេស៊ី ១-០ ក្នុងការ​ប្រកួត​ដែល​រំខាន​ដោយ​ភ្លៀង​ធ្លាក់
13, Aug 2014 , 9:42 pm        
រូបភាព
ក្រុម U21កម្ពុជា នា​ជំនួប​ជាមួយ​ម៉ាឡេស៊ី។ រូបថត ឆាំង ពិសិដ្ឋ
ក្រុម U21កម្ពុជា នា​ជំនួប​ជាមួយ​ម៉ាឡេស៊ី។ រូបថត ឆាំង ពិសិដ្ឋ
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម២១ឆ្នាំ​របស់​កម្ពុជា បាន​ខក​ឱកាស​ក្នុងការ​រក្សា​តំណែង​របស់ខ្លួន​លើ​កំពូល​តារាង​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ Hassanal Bolkiah Trophy ឆ្នាំ២០១៤ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ម៉ាឡេស៊ី ១-០ នា​ល្ងាច​ថ្ងៃ​ពុធ ទី១៣ ខែសីហា។



នៅក្នុង​តង់​ទីមួយ ការប្រកួត​ត្រូវបាន​ផ្អាក​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ដោយសារតែ​ភ្លៀង​យ៉ាងខ្លាំង​នៅក្នុង​រាជធានី​បង់​ដា​សិរិ​បេ​ហ្គា​វ៉ាន ហើយ​ទីលាន Track & Field Sports Complex មានទឹក​ដក់​ពេញ។ ម៉ាឡេស៊ី រកបាន​គ្រាប់​ជ័យជម្នះ​ក្នុង​នាទី ទី៦៦ ។

កាលពី​ជំនួប​នៅ​ឆ្នាំ២០១២ ក្នុង​ព្រឹត្តិការណ៍​ដដែល U21 ម៉ាឡេស៊ី បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-១ ។

កម្ពុជា​ត្រូវ​ជួប​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​សៅរ៍ និង​ជួប​វៀតណាម​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ ដោយ​ក្រុម​ទាំងពីរ​សុទ្ធតែ​ប្រើប្រាស់​ឈុត​អាយុ​ក្រោម១៩ឆ្នាំ។

ម៉ាឡេស៊ី ត្រូវ​ឡើងទៅ​ឈរលើ​កំពូល​តារាង​វិញ​ដោយមាន៧ពិន្ទុ ខណៈ​កម្ពុជា​ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​លេខ៤ ដោយមាន៦ពិន្ទុ​ស្មើ​វៀតណាម និង​ម្ចាស់ផ្ទះ​ប្រ៊ុយណេ។ នៅ​ថ្ងៃ​ពុធ​នេះដែរ វៀតណាម​ឈ្នះ​ឥណ្ឌូនេស៊ី ៣-១ ម្ចាស់ផ្ទះ​ប្រ៊ុយណេ​ឈ្នះ​សិង្ហ​បុរី ៣-១ ដូចគ្នា៕



© រក្សាសិទ្ធិដោយ thmeythmey.com