កីឡាជាតិ
ជាតិ
ឯក​អគ្គ​រាជទូត​ខ្មែរនៅ​ប្រ៊ុយណេបង្ហាញ​ពីការយក​ចិត្ត​ទុកដាក់​លើ​ក្រុមកីឡាបាល់ទាត់​ U21
14, Aug 2014 , 5:53 pm        
រូបភាព
លោក ឆាយ សុខន ថតជាមួយក្រុម U21 នៅស្ថានទូត។ រូបថតហ្វេសប៊ុក ឆាំង ពិសិដ្ឋ
លោក ឆាយ សុខន ថតជាមួយក្រុម U21 នៅស្ថានទូត។ រូបថតហ្វេសប៊ុក ឆាំង ពិសិដ្ឋ
ដោយ: រួបរួម
លោក ឆាយ សុខន ឯក​អគ្គ​រា​ជ​ទូត​វិសាមញ្ញ និងពេញ​សមត្ថ​ភាព​របស់​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែសីហា នេះ បាន​អញ្ជើញ​ក្រុម​កីឡាករ​បាល់​ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២១​ឆ្នាំ ទៅ​ស្ថានទូតដែលមានទីតាំងក្នុងរាជ​ធានី​បង់​ដាសិរិបេហ្គាវ៉ាន និង​បរិភោគ​អាហារ​រួម​គ្នា។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ឆាំង ពិសិដ្ឋ អ្នក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ។



លោក មាស ចាន់ណា គ្រូ​ជំនួយ​ក្រុម​ U21 កម្ពុជា ធ្លាប់​បាន​និយាយ​ប្រាប់សារព័ត៌មាន​​ថ្មីៗ​កន្លងមក​ថា ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ប្រ៊ុយណេតែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុមកម្ពុជា ដែល​កំពុង​បំពេញ​បេសកកម្ម​ក្នុងព្រឹត្តិការណ៍​ដណ្តើម Hassanal Bolkiah Trophy ឆ្នាំ​២០១៤​។ ការយក​ចិត្តទុក​ទាំងនោះ​មាន​ដូចជា​ការ​គាំទ្រ​ជា​សម្ភារៈ និងការឧបត្ថម្ភ​ផ្សេងៗ រួម​ទាំង​ការ​ទៅ​លើក​ទឹក​ចិត្ត​ក្រុម​ដល់​ទីលាន​ប្រកួត។

នៅ​ក្នុង​ការប្រកួត​ដណ្តើមពាន​ស្តេចប្រ៊ុយណេ កម្ពុជា​ស្ថិតក្នុងពូល B ដោយ​បាន​ប្រកួតឈ្នះ​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ ១-០ ឈ្នះ​សិង្ហបុរី ៣-១ និងចាញ់​ម៉ាឡេស៊ី ១-០។ ក្រុម​របស់​លោក Lee Tae Hoon ត្រូវ​ជួប​ឥណ្ឌូនេស៊ីនៅ​ថ្ងៃសៅរ៍ និងប៉ះវៀតណាម​នៅ​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ៕






រូបថតទាំងអស់ ហ្វេសប៊ុក លោក ឆាំង ពិសិដ្ឋ



© រក្សាសិទ្ធិដោយ thmeythmey.com