ពីនេះ ពីនោះ
សង្គមអន្តរជាតិ​
អន្តរជាតិ
នារី​ដែល​ធ្លាប់​ដេក​ជាមួយ​បុរស​ជាង១ម៉ឺន​នាក់ កំពុងរ​កដៃ​គូស្នេហ៍​ពិត
05, Dec 2014 , 8:30 am        
រូបភាព
កញ្ញា​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Gwyneth Montenegro ធ្លាប់បាន​ដេក​ជាមួយ​បុរស ១០ ០៩១ នាក់​ក្នុង​ខណៈពេលដែល​នាង​បម្រើ​ការងារ​ជា​អង្គរក្ស។ នាង​ធ្លាប់​គេ​សុំ​រៀបការ​ជាមួយ​ចំនួន៨០ដង តែ​កញ្ញា​បាន​បដិសេធ។ នេះ​បើ​យោង​ការរៀបរាប់​អោយដឹងរ​បស់​នាង Gwyneth Montenegro នៅក្នុង​សៀវភៅ​ឈ្មោះ «10,000 Men and Counting» ហើយ​ត្រូវបាន​ដកស្រង់​ផ្សាយ​បន្ត​ដោយ​ការ​សែត​អេឡិចត្រូនិក Le Journal de Québec (កាសែត​នៃ​ប្រទេស​កាណាដា)។



កញ្ញា​ជនជាតិ​អូស្ត្រាលី​ដែលមាន​អាយុ៣៦ឆ្នាំ​រូបនេះ កាល​នៅ​ប្រកបរ​បរជា​នារី​ដេក​យប់​ទទួលបាន​កម្រៃ២ពាន់​អឺរ៉ូ​ក្នុង​មួយ​យប់។ នាង​បាន​ឈប់​លក់ខ្លួន​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ ហើយ​ឥឡូវនេះ នាង​កំពុង​ស្វែងរក​គូស្នេហ៍​ពិត​មួយ។ បច្ចុប្បន្ន​នាង​បាន និង​កំពុង​បម្រើការ​ជា​អ្នកបើក​យន្តហោះ​ពាណិជ្ជកម្ម។

ដោយ​កំពុង​ស្វែងរក​បុរស​ម្នាក់​ដែលជា​ដៃគូរ​យូរអង្វែង​នោះ កញ្ញា​ដែលមាន​ដើមទ្រូង​ធំ មិន​ខ្មាសអៀន​នឹង​និយាយប្រាប់​សាធារណជន​ថា នាង​មានបទពិសោធន៍​ស្នេហា​ច្រើន និង​អាច​ក្លាយទៅជា​ភរិយា​ដ៏​ល្អ​បំផុត​សម្រាប់បុរស។ បុរស​ដែលជា​ក្តី​ស្រ​ម៉ៃ​របស់​កញ្ញា គឺជា​បុរស​ប្រាកដនិយម និង​ជា​អ្នក​លេងសើច​បន្តិច ពោលគឺ​នាង​មិន​សំដៅ​ទៅលើ​ទ្រព្យសម្បត្តិ​ប៉ុន្មាន​ឡើយ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com