អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សហភាព​អឺរ៉ុប​ផ្តល់ជំនួយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា
11, Dec 2014 , 8:05 am        
រូបភាព
ដោយ: ថ្មីៗ

សហភាព​អឺរ៉ុប​បានប្រកាស​ផ្តល់ជំនួយ​ដល់​មី​យ៉ាន់​ម៉ា​ដើម្បី​បន្ត​ការកែទម្រង់​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស។ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពេល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប៉ា​រ៉ា​ក់​អូ​ប៉ា​ម៉ា​ថ្លែងការណ៍​នៅក្នុង​ឳ​កាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ទីក្រុង​ណៃ​ពី​ដរ​ពី​ការព្រួយបារម្ភ​ពី​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​មាន​សភាព​មិនទាន់​ល្អប្រសើរ​នោះទេ។



កាលពីដើម​សប្តាហ៍​នេះ​សហភាព​អឺរ៉ុប​បានប្រកាសថា​នឹង​ផ្តល់ជំនួយ​ប្រមាណ៩០០លាន​ដុ​លា្ល​រ​សហរដ្ឋអាមេរិក​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​លើកស្ទួយ​និង​ជំរុញ​នូវ​ការកែទម្រង់​ពី​ប្រទេស​យោធានិយម​អោយ​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ និង​ក្លាយជា​តួអង្គ​សំខាន់​នៅក្នុង​ឆាក​អន្តរជាតិ។ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​មាន​វត្តមាន​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ា​រ៉ា​ក់​អូ​ប៉ា​ម៉ា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​បាន​ថ្លែង​ពី​ការព្រួយបារម្ភ​ដោយសារតែ​ភាពយឺតយ៉ាវ​នៃ​ការកែទម្រង់​ជាពិសេស​លើ​វិស័យ​សិទ្ធិមនុស្ស​និង​សិទ្ធិ​សេរី​ភព​របស់​ប្រជាជន។

ក្រោយពី​ម៉ា​យ៉ាន់​បានចាប់ផ្តើម​ធ្វើការ​កែទម្រង់​របប​នយោបាយ​កាលពី​ឆ្នាំ២០១១ប្រទេស​នេះ​មានការ​បង្រួបបង្រួម​សារជាថ្មី​រវាង​រដ្ឋាភិបាល​និង​ក្រុម​បះបោរ​ទាមទារ​ផ្តាច់ខ្លួន។អ្វីដែល​គួរកត់សម្គាល់​នោះ​គឺ​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​ជាមួយនឹង​ក្រុម​បះបោរ​ចំនួន១៤ក្រុម​ក្នុងចំណោម​ក្រុម​បះបោរធំៗនូវ​មី​យ៉ាន់​ម៉ា​ទាំង១។លើសពីនេះទៅទៀត គេ​សង្កេតឃើញ​មានការ​ដោះលែង​អ្នកទោសនយោបាយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​សារពត៌មាន​និង​អនុ​ញ្ញ​ត​អោយ​មេបក្ស​ប្រឆាំង​មាន​សិទ្ធិ​ចូលរួម​ក្នុង​សភា​ថែម​ទៀតផង ។យ៉ាងណាមិញ​សហភាព​អឺរ៉ុប​នឹង​បន្ត​ផ្តល់ជំនួយ​ចាប់ពី​ចុងឆ្នាំ២០១៤ដើម្បី​ជំរុញ​អោយ​ដំណើរ​នៃ​ការកែទម្រង់​ពីរ​បប​យោធានិយម​អោយក្លាយ​ជា​ប្រទេស​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​បាន​ជោគជ័យ។ ជាពិសេស​នោះ​ជំនួយ​នឹង​ជួយ​លើកកម្ពស់​និង​ដើម្បី​ធានា​អោយបាន​សន្តិភាព​នៅក្នុង​ង​ប្រទេស​ផងដែរ។

ដោយឡែក​សម្រាប់​ជំនួយ​ដែល​ត្រូវ​ផ្តល់​មី​យ៉ាន់​ម៉ា​ដោយ​សភាព​អឺរ៉ុប​នឹងត្រូវ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​នៅ​តំបន់​ជនបទនិង​វិស័យ​កសិកម្ម​បង្កើន​ការផ្គត់ផ្គង់​ចំណីអាហារ​និង​អាហារ​រូប​ត្ថ​ម្ភ​គាំទ្រ​វិស័យ​អប់រំ​និង​ធ្វើអោយមាន​ភាពល្អប្រសើរ​នៃ​អភិបាលកិច្ច​និង​ការអនុវត្ត​នីតិរដ្ឋ។

ទោះបីជា​មី​យ៉ាន់​ម៉ា​នឹង​ទទួលបាន​ជំនួយ​ជាច្រើន​ដើម្បី​ធ្វើការ​កែទម្រង់​ប្រទេស​ក៏ដោយ​តែ​ប្រទេស​នេះ​នៅតែ​បរាជ័យ​នៅក្នុង​អនុវត្តតាម​បំណងប្រាថ្នា​ដែល​សហគមន៍​អន្តរជាតិ។ ភាពបរាជ័យ​នោះ​គឺ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​អនុ​ញ្ញ​ត​អោយ​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​អាច​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​បាន។មួយវិញទៀត​បញ្ហា​ផ្សះផ្សា​ជាមួយ​ក្រុម​ទាហាន​ផ្តាច់ខ្លួន​កា​ឈិន​ដែលជា​និច្ចកាល​ភាគី​ទាំងពីរ​តែងតែ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ហើយ​ជម្លោះ​នេះ​បានសម្លាប់​ទាំង​ជន​ស៊ីវិល​និង​ទាហាន​ទាំងសងខាង។

គួរបញ្ជាក់​ផងដែរ​ជំនួយ​ដែល​ផ្តល់​ដោយ​សភាព​អឺរ៉ុប​ដែល​កើត​ក្រោយពី​ការសម្តែង​ការព្រួយបារម្ភ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ក្នុង​នោះគេរ​ពឹង​ថា​ក្រៅពី​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ហើយ​ផ្តល់ជំនួយ​ជំនួស​វិញ​នឹង​អាច​កែប្រែ​ស្ថានភាព​ប្រទេស​មី​យ៉ាន់​ម៉ា​អោយ​កាន់តែ​ល្អប្រសើរ៕
ដោ​យោ៖ទេព​អ៊ី​វិសាល


© រក្សាសិទ្ធិដោយ thmeythmey.com