ជាតិ
អូ គូលែន ប្រាប់​ពី​អត្ថប្រយោជន៍​ទឹករ៉ែ​ធម្មជាតិ​សម្រាប់​សុខភាព
11, Dec 2014 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ទឹករ៉ែ​ធម្មជាតិ អូ គូលែន (Eau Kulen Natural Mineral Water) បានរៀបចំ​សិក្ខាសាលា ស្តីពី«អត្ថប្រយោជន៍​នៃ​ទឹករ៉ែ​ធម្មជាតិ សម្រាប់​សុខភាព​អ្នក»  នៅតាម​សាកលវិទ្យាល័យ​ចំនួន ១០ ក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ខែធ្នូ ឆ្នាំ២០១៤នេះ។



ក្រុមហ៊ុន អូ គូលែន បានរៀបចំ​សិក្ខាសាលា​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ជា​សាធារណៈ ដល់​បង្ហាញ​សិស្ស និស្សិត អំពី អត្ថប្រយោជន៍​នៃ​ការ​ពិសារ​ទឹករ៉ែ​ធម្មជាតិ​សម្រាប់​សុខភាព។ សិក្ខាសាលា បានផ្តល់​នូវ​សេចក្តីណែនាំ​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹករ៉ែ​ធម្មជាតិ សម្រាប់ សុខភាព​របស់​ទារក កុមារ មនុស្ស​ចាស់ អ្នកកីឡា និង​ស្ត្រី​មានគភ៌។

កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅតាម​គ្រឹះ​សា្ថ​ន​ឧ​ត្ត​ម​សិក្សា​ចំនួន ១០ រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ នីតិសាស្ត្រ និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ Zaman និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ជាដើម។

សិស្ស និស្សិត អាច​ចូលរួម​ប្រកួត រចនា​រូប​ភាបទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ទឹករ៉ែ​ធម្មជាតិ និង​ទទួលបាន​រង្វាន់​ជាច្រើន សរុប​ជា​ទឹកប្រាក់​ជាង ៤ពាន់​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ឆ្នះ ៤ក្រុម រួមជាមួយ​នឹង​ឱកាស​ធ្វើ​ទស្សនៈកិច្ច​សិក្សា ទៅកាន់​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ អូ គូលែន នៅ​ជើងភ្នំ​គូលែន ខេត្ត​សៀម​រាម។

សិក្ខាសាលា​បាន​នាំនូវ​ចំណេះដឹង និង​បទពិសោធន៍​ដ​ជោគជ័យ​ក្នុងការ​បង្កើត ការផលិត ការគ្រប់គ្រង និង​ចែកចាយ​ទឹករ៉ែ​ធម្មជាតិ Eau Kulen ដែលជា​ទឹករ៉ែ​ធម្មជាតិ​លំដាប់​អន្តរជាតិ ដំបូង​គេ​នៅ​កម្ពុជា​ជូន​ដល់​សិស្ស​និស្សិត និង​សាធារណជន។ លើសពីនេះទៅទៀត គឺ ការចូលរួមចំណែក​ក្នុង ការបង្កើន​ជំនាញ​លើ​វិស័យ​គ្រប់គ្រង​អាជីវកម្ម​ជូន​ដល់​និ​ស្សិ​កម្ពុជា។

លោក Jacques Marcille ប្រធាន​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ Eau Kulen បាន​និយាយ​នៅក្នុង សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី០៥ ថា ដើម្បី​ជំរុញ​ដល់​ការយល់ដឹង​ទូលំទូលាយ​ពី​អត្ថ ប្រយោជន៍​ទឹករ៉ែ​ធម្មជាតិ ក្រុមហ៊ុន អូ គូលែន បានផ្តល់​ឱកាស​ដ​លើ​យុវជន​ចូលរួម​ប្រកួត ប្រជែង លើ​គំនិត​ច្នៃប្រឌិត​ក្នុងការ​រចនា​រូបភាព​អំពី​អត្ថប្រយោជន៍​នៃ​ទឹករ៉ែ​ធម្មជាតិ។

លោក​បន្ថែមថា អូ គូលែន កម្ពុជា​នឹង​អាច​ក្លាយជា​ប្រទេស​ដែលមាន​ទឹក​ពិសារ​បរិសុទ្ធ​សំបូរ ជាតិ​រ៉ែ​ល្អ​ជាងគេ​ក្នុង​តំបន់​អាស៊ី ដោយសារ អូ គូលែន កើតចេញពី​ទឹករ៉ែ​ធម្មជាតិ​ដែលមាន ជំរៅ​យ៉ាងជ្រៅ​ក្រោម​ភ្នំ​គូលែន ដ​ល្បីល្បាញ ដែលជា​ប្រភព​កំណើត​នៃ​ទឹកដី​អាណាចក្រ​ខ្មែរ។

បើតាម លោក Jacques Marcille ទឹករ៉ែ​ធម្មជាតិ អូ គូលែន Eau Kulen គឺជា​ទឹករ៉ែ​ធម្មជាតិ ដំបូង​គេ​បង្អស់ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​សារធាតុ​រ៉ែ​ធម្មជាតិ សារធាតុ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម ដ​ច្រើន​វិសេសវិសាល។ អូ​គូលែន ត្រូវបាន​ផលិតឡើង​ក្រោម​បទដ្ឋាន​នៃ​ការ ចម្រោះ​ទឹក និង​ច្រក​ដប​តាម​ស្តង់ដារ និង​បច្ចេកវិទ្យា​អឺរ៉ុប៕

© រក្សាសិទ្ធិដោយ thmeythmey.com