ជាតិ
ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​លើក​ទី៦នីតិកាល​ទី៣ នៅ​ថ្ងៃទី១៩ខែធ្នូ​ខាងមុខ
13, Dec 2014 , 3:00 pm        
រូបភាព
គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​លើក​ទី៦ព្រឹទ្ធសភា នីតិកាល​ទី៣ នៅ​ព្រឹក ថ្ងៃទី១៩ខែធ្នូ​ខាងមុខ ដែល​នឹង​ពិភាក្សា​លើ​របៀបវារៈ​តែមួយគត់ គឺ​ស្តាប់​របាយការណ៍​របស់​គណៈកម្មាធិកា​អចិន្ត្រៃយ៍ ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី៥ និង​ទី៦ព្រឹទ្ធសភា នីតិកាល​ទី។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ថ្ងៃទី១២ធ្នូ​នេះ។



កាលពី​ព្រឹក​មិញ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ ដោយបាន​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៣៖ ទី១.ធ្វើការ​ពិនិត្យ​និង​សម្រេច​លើ​សេចក្តីព្រាង​របាយការណ៍​ចន្លោះ​សម័យប្រជុំ​លើក​ទី៥  និង​លើក​ទី៦ ព្រឹទ្ធសភា នីតិកាល​ទី។ ទី២.ពិនិត្យ​លើ​សំណើរ​របស់​រដ្ឋសភា​សុំ​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក។ និង​ទី៣. កំណត់​កាលបរិច្ឆេទ របៀបវារៈ និង​សមាសភាព​លេខាធិការ​សម័យប្រជុំ​លើក​ទី៦ព្រឹទ្ធសភា​នីតិកាល​ទី៣ ៕


© រក្សាសិទ្ធិដោយ thmeythmey.com