ជាតិ
រយៈពេល៨ខែ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង១លាន​ប័ណ្ណ ត្រូវ​បានផ្តល់​ជូន​ពលរដ្ឋ
13, Dec 2014 , 2:28 pm        
រូបភាព
នៅក្នុង​រយៈពេល៨ខែ ឆ្នាំ២០១៤ គិត​ត្រឹម​បំណាច់​ខែវិច្ឆិកា នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទៅដល់​ប្រជាពលរដ្ឋ​បាន​ចំនួន១,២៩១,៧៥៤នាក់ នៅក្នុង​ដំណាក់​ទី២ ដែលមាន​ចំនួន៥លាន​នាក់។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី១២ធ្នូ នៅក្នុង​សិក្ខាសាលា​ស្តីពី លទ្ធផល​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពី​ខែសីហា​ដល់​ខែវិច្ឆិកា ឆ្នាំ២០១៤ និង​ទិសដៅ​ផែនការ​បន្ត​ជំរុញ​ផ្តល់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។



បើតាម​របាយការណ៍​ដ​ដែល គិត​ចាប់ពី​ខែមិថុនា ឆ្នាំ២០១២ ដល់​ថ្ងៃទី៣០ខែវិច្ឆិកា​ឆ្នាំ២០១៤ ដំណើរការ​នៃ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​នៅ​ទូទាំងប្រទេស បាន​ចំនួន ៣,៤៩១,៧៥៤នាក់។ ជាមួយគ្នា​នោះ មន្ត្រី អត្តសញ្ញាណ​កម្មបាន​រកឃើញ ទន្ន​ន័យ​ស្ទួន​ក្រ​យ៉ៅ​ដៃ​ចំនួន ៣៨,៣៧៧នាក់ ទន្ន​ន័យ​ខូច​ចំនួន៤២,១៥៤នាក់ បានផ្តល់​ព័ត៌មាន​ជូន​រាជធានី ខេត្តហើយ ទន្ន​ន័យ​បានការ​ចំនួន៣,៤១១,២២២នាក់ និង​អត្តសញ្ញាណប័ណ្ណ​បោះពុម្ព​រួច ចំនួន៣,២៨០,៥៤៨ និង​បាន​ប្រគល់ជូន​រាជធានី ខេត្តហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com