ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ សុ​វ៉េ​ត ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស គួរ​យក​គំរូ​តាម
13, Dec 2014 , 6:30 pm        
រូបភាព
ដោយ:
គិត​ត្រឹម​ថ្ងៃនេះ មរណភាព​របស់​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ បាន​រំលង​ផុត​រយៈពេល ៤ ថ្ងៃ​មកហើយ។ តែ​សេចក្តី​សោកសៅ អាឡោះអាល័យ សម្រាប់​គ្រួសារ មិត្តសំឡាញ់ និង​អ្នក​ស្រលាញ់​សិទ្ធិមនុស្ស​ទាំងឡាយ​ចំពោះ​ការបាត់បង់​លោក ចាន់ សុ​វ៉េ​ត នៅតែ​មិនទាន់​រសាយ​អស់​នោះទេ។ ក្នុង​ចិត្ត​របស់​ពួកគេ វីរៈភាព​របស់​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស ដើម្បី​ពលរដ្ឋ​រងគ្រោះ និង​ជាតិ​មាតុភូមិ គឺជា​វីរៈភាព​ដ៏​អស្ចារ្យ ដែល​គួរតែ​រៀនសូត្រ​តាម។ ទន្ទឹម​មរណភាព​របស់លោក ចាន់ សុ​វ៉េ​ត គ្រួសារ​សកម្មជន​រូប​នេះ ប្រឈម​នឹង​ការលំបាក​ផងដែរ ព្រោះ​គា្មន​នរណា​ផ្គត់ផ្គង់​គ្រួសារ​ជំនួស​លោក ចាន់ សុ​វ៉េ​ត ។



ស្តាប់សេចក្តីរាយការណ៍​របស់​លោក ជា ធីរិទ្ធ



© រក្សាសិទ្ធិដោយ thmeythmey.com