ជាតិ
សុខភាព
ស្ត្រី​ប្រឈមមុខ​នឹង ជំងឺ​រលាក​ប្លោកនោម ជាង​បុរស
01, Oct 2016 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
ស្ត្រី មាន​អត្រា​កើត​ជំងឺ​រលាក​ប្លោកនោម ច្រើនជាង​បុរស ៨ ដង ដោយសារតែ​បំពង់​បង្ហូរ​ទឹកនោម​របស់​ស្ត្រី​ខ្លី ជាង​បុរស និង​នៅ​ជិត​រន្ធ​គូថ។ ការបង្ក​រោគ​នៅក្នុង​ប្លោកនោម គឺ​សម្បូរ​កើត​នៅលើ​ស្ត្រី។



ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ ក្នុង​រយៈពេល​ខ្លី​មួយ គឺជា​ការព្យាបាល​សម្រាប់​ជំងឺ​រលាក​ប្លោកនោម។ ជួនកាល ជំងឺ​នេះ អាចជា​ទៅវិញ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​ផ្សះ​ផងដែរ។ នៅក្នុង​ករណី​ភាគច្រើនបំផុត នៃ​ជំងឺ​រលាក​ប្លោកនោម វា​អាចជា​ទៅវិញ​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​បន្សល់ទុក​នូវ​ផលវិបាក​អ្វី​នោះទេ។ ជា​រៀងរាល់ឆ្នាំ មាន​រហូតដល់​ទៅ ១៥ ភាគរយ នៃ​ស្ត្រី​ដែលមាន​ជំងឺ​រលាក​ប្លោកនោម ហើយ​ប្រហែលជា​ពាក់កណ្តាល នៃ​ស្ត្រី​ទាំងអស់ យ៉ាងហោចណាស់​កើត​ជំងឺ​នេះ​ម្តង នៅក្នុង​ជីវិត​របស់​ពួកគេ។

កត្តា​ដែល​បង្កអោយមាន​ជំងឺ​រលាក​ប្លោកនោម​ផ្សេងទៀត មានដូចជា ជំងឺ​ទឹកនោមផ្អែម ការ​មាន​ផ្ទៃពោះ និង​ការ​រួមភេទ។ ភាគច្រើន​នៃ​ស្ត្រី​ដែល​ទទួល​ការព្យាបាល គឺជា​សះស្បើយ​ទៅវិញ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ៕

ផ្តល់សិទ្ធិផ្សាយ​ដោយគេហទំព័រ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com