ជាតិ
សេដ្ឋកិច្ច
ក្នុង​ខែវិច្ឆិកា រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ជាង៧៤លាន​ដុល្លារអាមេរិក​
13, Dec 2014 , 5:30 pm        
រូបភាព
លោក គង់ វិបុល​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ
ក្នុង​រយៈពេល​មួយខែ​វិច្ឆិកា អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការដ្ឋ​បាន​ចំនួន ២៩៩,៤១៧លាន​រៀល ស្មើនឹង៧៤,៨៥លាន​ដុល្លារ។ ចំណូល​នេះ កើនឡើង ៣៥,១៥ភាគរយ បើ​ធៀប​នឹង​ការប្រមូល​និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការដ្ឋ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៣។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។



សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ក្នុង​រយៈពេល១១ខែ ក្នុង​ឆ្នាំ២០១៤ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធដារ និង​បង់​ចូល​ថវិកាជាតិ​បាន​ចំនួន៩៦,៦១ភាគរយ នៃ​គោលដៅ​កំណត់ដោយ​ច្បាប់ ក្នុងនោះ​ថវិការដ្ឋ​សម្រេចបាន​ស្មើនឹង៩៧,០៥ភាគរយ និង​ថវិការ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ចំនួន​ស្មើនឹង៩៣,៧៧ភាគរយ។

ការប្រមូល​ចំណូល​ពន្ធ រយៈ១១ខែ​ឆ្នាំ២០១៤នេះ  បាន​កើនឡើង២០,០៩ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៣៕



© រក្សាសិទ្ធិដោយ thmeythmey.com