ជាតិ
កម្ពុជា-កូរ៉េខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ចំនួន៥នា​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ
13, Dec 2014 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
នាឱកាស​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី២៥នៃ​ទំនាក់ទំនង​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ នៅក្នុង​ទីក្រុង​ប៊ូសាន នៅ​ថ្ងៃ​សៅរ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​សម្រាប់​ជំនួប​ទ្វេរ​ភាគី​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​ដែល​ដឹកនាំ​ដោយ​លោកស្រី​ប្រធានាធិបតី Park Geun-hye។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ចរចា​ទ្វេរ​ភាគី ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​អ​ញ្ចើ​ញ​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន៥ ។



បើតាម​ការរៀបរាប់រ​ប​ស់លោក កឹម គុណ​វឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុ​ឃ​ជា ឯកសារសំខាន់ៗចំនួន៥ដែល​ភាគី​កម្ពុជា-កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​រួមគ្នា​ក្រោយ​ជំនួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Gueun-hye រួមមាន៖

ទី១ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ភាគី​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​សាធារណរដ្ឋ​កូរ៉េ ចុះហត្ថលេខា​ដោយ​លោក ហ្វា​ង អូ​យ៉ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ។
ទី២អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​លើកទឹកចិត្ត​ធុរជន​វ័យក្មេង​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ កិច្ច​ភាគី​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ភាគី​សាធារណរដ្ឋ​កូរ៉េ ចុះហត្ថលេខា​ដោយ​លោក អូ យ៉ង់​ហូ នាយក​អង្គការ​កូ​ត្រា។

ទី៣អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​

© រក្សាសិទ្ធិដោយ thmeythmey.com