ជាតិ
ភ្ញៀវ​ទេសចរ​ជាង ១៥ ម៉ឺន​នាក់មក​ចូលរួម​បុណ្យ​សមុទ្រ​នៅ​កោះកុង
14, Dec 2014 , 9:54 am        
រូបភាព
ដោយ:
កោះកុង៖ ក្នុ​ង​រយៈពេល ៣ ថ្ងៃ នៃ​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្តកោះកុង មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ១៥ម៉ឺន​នាក់ មក​ចូលរួម​ទស្សនា ។ នេះ​ជាការ​ប៉ាន់ប្រមាណ​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។ ចំនួន​អ្នកទស្សនា នៅ​ខេត្តកោះកុង​នេះ កើនឡើង​ច្រើនជាង​ពិធីបុណ្យ​សមុទ្រ​ដែល​ធ្វើឡើង​នៅក្នុង​ខេត្ត​ឆ្នេរសមុទ្រ​របស់​កម្ពុជា កាលពី​ឆ្នាំ​កន្លងទៅ។



បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ មាន​ភ្ញៀវ​ទេសចរ​ថៃ ក្នុង​មួយថ្ងៃ​ជាង ១ ម៉ឺន​នាក់។
ពិធីបុណ្យ​សមុទ្រ​លើក​ទី ៣ បាប់​ផ្តើម នៅ​ថ្ងៃទី១២ ខែធ្នូ បុណ្យ​សមុទ្រ ត្រូវបាន​រៀបចំឡើង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ក្នុង​ខេត្តកោះកុង រយៈពេល ៣ថ្ងៃ គិត​ចាប់ពី ថ្ងៃទី១២ ដល់​ថ្ងៃទី ១៤ ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ការរៀបចំ ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់ឆ្នាំ អនុវត្តតាម​គោលការណ៍​ឆ្លាស់​វេន​គ្នា ទៅតាម បណ្តា​ខេត្ត​នៅ​តំបន់ឆ្នេរ​ទាំង ៤ រួមមាន ខេត្ត​ព្រះសីហនុ កែប កោះកុង និង​កំពត។ ពិធីបុណ្យ​សមុទ្រ ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១១ ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​លើក​ទី​ពីរ នៅ​ឆ្នាំ២០១៣ ក្នុង​ខេត្ត​កែប និង​នៅក្នុង​ឆ្នាំ ២០១៤ ខេត្តកោះកុង ព្រមទាំង​នៅ​ឆ្នាំ ២០១៥ ខាងមុខ នឹង​រៀបចំ​ធ្វើ​នៅ​ខេត្តកំពត៕





© រក្សាសិទ្ធិដោយ thmeythmey.com