សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហ៊ុន ១០ ដែល​ផលិត​និង​លក់​អាវុធ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក
16, Dec 2014 , 8:15 pm        
រូបភាព
ដោយ:
ការលក់​គ្រឿង​សព្វាវុធ​គឺ​មុខ​ជំនួញ​មួយ​ដ៏​ធំ ជាពិសេស​សម្រាប់​ប្រទេស​មហាអំណាច ដូចជា សហរដ្ឋអាមេរិក និង​រុស្ស៊ី​ជាដើម។ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហូ​ម (SIPRI)ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ១៩៨៩ បានបង្ហាញ​ឈ្មោះ​ក្រុមហ៊ុនធំៗចំនួន ១០ក្នុងចំណោម ១០០ ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក ដែល​បាន​ផលិត​និង​លក់​អាវុធ​ច្រើនជាងគេ​កាលពី​ឆ្នាំ២០១៣ ។



យោងតាម​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ  SIPRI មាន​ទិន្នន័យ​ពី​គ្រប់​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម​ផលិត​សព្វាវុធ​ក្នុង​វិស័យ​យោធា ដែល​ទិន្នន័យ​ទាំងនោះ​រួមមាន​ទាំង​ហិរញ្ញវត្ថុ និង​បរិមាណ​សព្វាវុធ​ដែល​ផលិត​របស់​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក។ ប៉ុន្តែ​ទិន្នន័យ​ដែល​ចេញផ្សាយ​នេះ​គឺ SIPRI មិនបាន​រាប់បញ្ចូល​ក្រុមហ៊ុន​ផលិត​អាវុធ​ក្នុងប្រទេស​ចិន​នោះទេ ព្រោះថា​ព័ត៌មាន​ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​ចិន​ទាំងនោះ គឺ​គ្មាន​តម្លាភាព​ពី​ចំនួន​អាវុធ ដែល​ចិន​បាន​ផលិត​និង​លក់​នោះទេ។

ក្នុងចំណោម​ក្រុមហ៊ុន​ទាំង ១០ ដែល​ផលិត និង​លក់​គ្រឿង​សព្វាវុធ​ច្រើនជាងគេ គឺ​ក្រុមហ៊ុន​របស់​អាមេរិក​បាន​ឈានមុខ​គេ ក្នុងនោះ​ក្រុមហ៊ុន Lockheed Martinដែល​បាន​ផលិត​និង​លក់​អាវុធ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៣៥ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ២០១៣ ។

ខាងក្រោម​នេះ​គឺជា​ក្រុមហ៊ុន​ទាំង ១០ ដែល​ផលិត​និង​លក់​អាវុធ​ច្រើនជាងគេ​ក្នុង​ពិភពលោក កាលពី​ឆ្នាំ២០១៣ ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com