អន្តរជាតិ
នៅ​អាស៊ាន​តើ​ប្រទេស​ណា​ដែលមាន​ប្រជាជន​ចេះអក្សរ​ច្រើនជាងគេ?
17, Dec 2014 , 9:31 am        
រូបភាព
ដោយ:
ជាទូទៅ​កម្រិត​នៃ​អាត្រា​អក្ខរ​ភាព​នៃ​ប្រជាជន សំដៅលើ​ការចេះ​អាន សរសេរ និង​យល់ដឹង​របស់​ប្រជាជន​នៅក្នុង ប្រទេសមួយ។ ក្នុងនោះ​អក្ខរ​ភាព​នៃ​ប្រជាជន គឺ​អាស្រ័យ​ទៅ​ប្រព​ន្ធ័​អប់រំ ស្តង់ដារ​រស់នៅ​របស់​ប្រជាជន និង​ស្ថានភាព​របស់​ប្រទេស​ជា​ចម្បង។ ដោយឡែក យោងតាម​ភ្នាក់ងារ CIA របស់​សហរដ្ឋអាមេរិក​ដែល​បានធ្វើការ​ស្ទាបស្ទង់ នូវ​កម្រិត​នៃ​ប្រជាជន​ដែល​ចេះអក្សរ​ក្នុងចំណោម​ប្រជាជន​សរុប​បានបង្ហាញ​ពី​លំដាប់​ដូចខាងក្រោម៖


១. ប្រទេស​សិង្ហ​បុរី ៩៥.៩ភាគរយ

២.ប្រទេស​ហ្វីលីពីន ៩៥.៤ភាគរយ

៣. ប្រទេស​ប្រ៊ុយណេ ៩៥.៤ ភាគរយ

៤. ប្រទេស​ថៃ ៩៣.៥ភាគរយ

៥. ប្រទេស​វៀតណាម ៩៣.៤ ភាគរយ

៦. ប្រទេស​ម៉ាឡេស៊ី ៩៣.១ភាគរយ

៧. ប្រទេស​ឥណ្ឌូនេស៊ី ៩២.៨ភាគរយ

៨. ប្រទេស​មី​យ៉ាន់​ម៉ា ៩២.៧ភាគរយ

៩. ប្រទេស​កម្ពុជា ៧៣.៩ ភាគរយ

១០. ប្រទេស​ឡាវ ៧២.៧ ភាគរយ ៕


© រក្សាសិទ្ធិដោយ thmeythmey.com