អន្តរជាតិ
មនុស្ស​យ៉ាង​ហោច​ណាស់​​២៦​នាក់​ស្លាប់​ក្នុង​ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​យេ​ម៉ែន
17, Dec 2014 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​យ៉ាង​ណាស់​២៦​នាក់ក្នុង​នោះ​មាន​ក្មេង​១៦​នាក់​ផង​ដែរ​ ​បាន​ស្លាប់​បាត់​បង់​ជី​វិត​ដោយ​សារ​ការ​បំ​ផ្ទុះ​រថ​យន្ត​អត្តឃាត​ពីរកន្លែងនៅ​ក្នុង​ទី​ក្រុង​មួ​យ​នៃ​ប្រទេស​យេ​ម៉ែន​។ ករណីបំផ្ទុះគ្រាប់អត្តឃាតនេះកើតមានឡើង​ក្រោយ​ពេល​ដែល​ក្រុម​តា​លី​បង់​សម្លាប់​រង្គាល​ក្មេង​តូច​នៅ​សាលា​រៀន​មួយ​កន្លែង​​ជាង​​១០០​​នាក់នៅ​ប៉ា​គីស្ថាន​។ នេះ​បើ​​យោង​​តាម​​សារ​​ព័ត៌​​មាន​ Al Jazeera។ 


មនុស្ស​យ៉ាង​ហោច​ណាស់២៦នាក់​ក្នុងនោះ​មាន​ក្មេងតូច​ៗ​១៦នាក់ផង​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ករណី​បំផ្ទុះ​រថ​យន្ត​អត្ត​ឃាត​​​ពីរកន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ទី​ក្រុង​មួយ​នៃ​ប្រទេស​យេ​ម៉ែន​។ ករណី​បំផ្ទុះ​គ្រាប់​បែកអត្ថ​ឃាត​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​តា​លី​បង់​បើក​យុទ្ធ​នាការ​បាញ់​ប្រហារ​និង​សម្លាប់​រង្គាល​ជន​ស៊ីវិល​នៅ​ប៉ាគីស្ថាន​ ដែល​ក្នុងនោះ​មាន​ក្មេង​តូចៗ​ជាសិស្ស​សាលា​ជាង​១០០នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​។ បើតាម​ការ​អោយ​ដឹង​ពី​សំណាក់​មន្ត្រី​ប៉ូលីស​ក្នុង​តំបន់​ រថ​យន្តគ្រាប់​បែក​​មួយ​គ្រឿង​ត្រូវបានបំផ្ទុះ​នៅ​ក្បែរ​បុស្តិ៍​ត្រួត​ពិនិត្យ​មួយ​កន្លែង​នៅតំបន់​ Radaa ហើយរថយន្ត​អត្ត​ឃាត​នេះ​ បានសម្លាប់​ក្មេងស្រីៗ​១៦នាក់​។

ចំណែក​រថយន្ត​អត្តឃាតទី​ពីរ​ផ្ទុះ​នៅ​ក្បែរ​ផ្ទះមេដឹកនាំ​ជាន់​ខ្ពស់​ក្រុម​ឧទ្ទាម​ Houthi ​បានសម្លាប់​មនុស្ស​ប្រមាណ​១០នាក់ផងដែរ​។យ៉ាង​ណា​ក៏ដោយ​ក្រោយ​ការ​វាយប្រហារ​សម្លាប់មនុស្ស​អស់​ជិត​៣០នាក់​ គេ​មិនឃើញ​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ទទួល​ខុសត្រូ​វ​ឡើយ​ ប៉ុន្តែ​ក្រុ​មឧទ្ទាម​ Houthis បាន​បន្ទោស​ក្រុម​អាល់​កៃ​ដា​ ដែល​កាល​ពីថ្មី​ៗ​នេះ​បាន​គំរាម​វាយ​ប្រហារ​ក្រុម​របស់​ពួក​គេ។​ ទីក្រុង​ Radaa ​ដែលរង​ការ​វាយ​ប្រហារ​ដោយ​រថ​យន្ត​អត្ត​ឃាត​នេះ​ត្រូវ​បាន​គេ​មើល​ឃើ​ញ​ថា​ជា​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​មួយដោយ​ក្រុម​ប្រដាប់​អាវុធ​ ចាប់​តាំង​ពី​ពេល​ក្រុម​​ឧទ្ទាម​ Houthis បាន​ដណ្តើម​កាន់​កាប់​ផ្នែក​មួយ​ចំនួននៃ​ទីក្រុង​នេះ កាល​ពីខែ​តុលា​កន្លង​ទៅ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com