ជាតិ
សង្គមជាតិ
ជន​ចម្លង​ជំងឺអេដស៍​ទៅ​អ្នកដទៃ ត្រូវ​ជាប់ពន្ធនាគារ​ពី ១០ ទៅ ១៥ ឆ្នាំ
17, Dec 2014 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
«ហាមឃាត់​ដាច់ខាត​ចំពោះ​អ្នក​ដែល​ដឹងថា ខ្លួន​មាន មេរោគ​អេដស៍ ឬ​ជំងឺអេដស៍ ទៅ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​ទៅ​អ្នកដទៃ»។ នេះ​ជា​ខ្លឹមសារ​រួម​ក្នុង​មាត្រា ១៨ នៃ​ច្បាប់​ស្តីពី ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍/ជំងឺអេដស៍ ( HIV/AIDS) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ ២០០២ ។



ច្បាប់​ដដែល ដែលមាន ១១ ជំពូក ៥៣ មាត្រា បានកំណត់​នៅក្នុង​ជំពូក​ទី ១០ មាត្រា ៥០ ស្តីពី​ទោស​ប្បញ្ញត្តិ​យ៉ាងនេះ​ថា «ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា ១៨ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី ១០ ឆ្នាំ ដល់ ១៥ ឆ្នាំ » ៕

© រក្សាសិទ្ធិដោយ thmeythmey.com