ជាតិ
អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ទឹកល្អក់ ១ អស់​ចំនួន ៤ខ្នង
17, Dec 2014 , 3:23 pm        
រូបភាព
ប្រភព​រូបថត៖ ហ្វេសប៊ុក ពុទ្ធា វឌ្ឍនាឆាយាវង្ស
ប្រភព​រូបថត៖ ហ្វេសប៊ុក ពុទ្ធា វឌ្ឍនាឆាយាវង្ស
ដោយ:
ផ្ទះ​របស់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ទឹកល្អក់១ ចំនួន ៤ខ្នង ត្រូវបាន​ភ្លើង​ឆាបឆេះ នៅ​រសៀល​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤នេះ។ ផ្ទះ​ដែល​បាន​ឆេះ​ទាំងនោះ ភាគច្រើន​សាង់សង់​ពី​ឈើ និង​ប្រក់ ស័ង្កសី ហើយ​អគ្គិភ័យ​នេះ​មិន​បណ្តាល​មាន​មនុស្ស​រងរបួស និង​បាត់​បង់ជីវិត​ឡើយ។



អគ្គិភ័យ​ដែល​បាន​ឆាបឆេះ ចាប់ពី​ម៉ោង​ប្រមាណ ១រសៀល​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រើ ពេល​អស់​ជាង ១ម៉ោង ទើប​អាច​ពន្លត់ភ្លើង​វិញ។ លោក សេង សៀន នាយរង​នគរបាល​ប៉ុស្តិ៍ ទឹកល្អក់ ១ បាន​ប្រាប់​សារព័ត៌មានថ្មីៗ ថា ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង៣០ គ្រឿង។

លោក​បាន​បន្ថែមថា បើតាម​ការអះអាង​រប​ស់​ពលរដ្ឋ​នៅ​ទីកន្លែង​នោះ អគ្គិភ័យ​នេះ​អាច បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី។
ចំពោះ​តម្លៃ​នៃ​ការខូចខាត​វិញ សមត្ថកិច្ច​បាន​អះអាងថា ការប៉ះពាល់​មិន​ច្រើន​ទេ ដោយសារ ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី និង មាន​ដាក់លក់​កំណាត់​ខោអាវ​ជជុស​តែ​បន្តិច​ប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com