ជាតិ
កម្មវិធី សន្សំ​សំបុត្រ​កុន ប្តូរ​យក​រង្វាន់
17, Dec 2014 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃ​ពុធ ខែធ្នូ ឆ្នាំ ២០១៤៖ រោងភាពយន្ត​ផ្លា​ទី​នៀម សូប​ជំរាបជូន​ដល់​អតិថិជន ទាំងអស់​របស់​រោងភាពយន្ត យើងខ្ញុំ​បាន​រកឃើញ​នូវ​ម្ចាស់​រង្វាន់ ទាំង 18រូប ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី សន្សំ​សំបុត្រ​កុន ប្តូរ​យក​រង្វាន់។  រោងភាពយន្ត​ផ្លា​ទី​នៀម មាន​កិត្តិយស សូម ចូលរួម​អបអរសាទរ និង​ថ្លែង​អំណ​គុណ យ៉ាង​ជ្រាលជ្រៅ ដ៏​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ និង​ជឿជាក់​មកលើ​រោងភាពយន្ត​ផ្លា​ទី​នៀម យើងខ្ញុំ។



គួរ​រំលឹក​ឡើងវិញ​ថា​រោងភាពយន្ត​ផ្លា​ទី​នៀម បានរៀបចំ​នូវ​កម្មវិធី សន្សំ​សំបុត្រ​កុន ប្តូរ​យក​រង្វាន់ សំរាប់​អតិថិជន រោងភាពយន្ត​ផ្លា​ទី​នៀម ទាំងអស់​ដែល​អ​ញ្ចើ​ញ​មក​ទស្សនា​នូវ​គ្រប់​ប្រភេទ​នៃ​ខ្សែភាពយន្ត ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី១ ខែ​វិច្ចិកា ឆ្នាំ ២០១៤ រហូតដល់​បំណាច់​ឆ្នាំ ២០១៤ ។ លក្ខខណ្ឌ​នៅក្នុង​កម្មវិធី​គឺ រាល់​ការ​សន្សំ​សំបុត្រ​កុន ៣០សន្លឹក ប្តូរ​បាន Power Banks ចំនួន១គ្រឿង មាន ១០រង្វាន់។ រាល់​ការ​សន្សំ​សំបុត្រ​កុន ៥០សន្លឹក ប្តូរ​បាន ទូរ​សព្ទ Sumsung Grand Neo ចំនួន១គ្រឿង មាន 5 រង្វាន់។រាល់​ការ​សន្សំ​សំបុត្រ​កុន​បាន 100សន្លឹក ប្តូរ​បាន សំបុត្រ​យន្តហោះ ចំនួន២សន្លឹក មាន ៣រង្វាន់។ រហូតមកដល់​ពេលនេះ​រោងភាពយន្ត​បាន​រកឃើញ​ម្ចាស់​សំណាង​ទាំង ១៨ រូប​ហើយ។
 
ក្រៅពី​ការផ្តល់ជូន​យ៉ាង​សន្ធឹកសន្ធាប់ រោងភាពយន្ត ផ្លា​ទី​នៀម មាន​មោទនភាព​ចូលរួមចំនែក​សំខាន់​ទៅលើ​ទំនួល​ខុសត្រូវ​សង្គម​ពិសេស​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល។ កន្លងមក រោងភាពយន្ត ផ្លា​ទី​នៀម​ធ្លាប់បាន​ចូលខ្លួន​នៅក្នុង​សកម្មភាព​សង្គម​ជាច្រើន​ដូច​ជាការ​ប្រមូលយក​នូវ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ទៅ​បរិច្ចាគ​ដល់​មណ្ឌល​កុមារកំព្រារ​នៅ​ខេត្តកំពង់ស្ពឺ និង​ការកសាង​នូវ​បណ្ណាល័យ​នៅ​ខេត្តកណ្តាល ព្រមទាំង​ការបង្កើត​នូវ​ព្រឹត្តិការណ៍​សង្គម​សំខាន់​ជាច្រើន​ទៀត។


សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖
កញ្ញា អ៊ុយ រដ្ឋ​ដាលីន   ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​ទីផ្សារ រោងភាពយន្ត​ផ្លា​ទី​នៀម
Tel: 093 230 768 / 077 666 310      Email: rothdalin.uy @platinumcineplex.com.kh


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com