ជាតិ
​កា​រ​ប្រ​មូ​ល​សំ​រា​ម​ ​នឹ​ង​ចា​ប់​ផ្តើ​ម​វិ​ញ​នៅ​ល្ងា​ច​នេះ​
17, Dec 2014 , 4:00 pm        
រូបភាព
ក្រោយពីការមានការចរចាររវាងតំណាងកម្មករ និងតំណាងក្រុមហ៊ុនស៊ីនទ្រី កម្មករក្រុមហ៊ុនស៊ីនទ្រី នឹងចាប់ផ្តើមការងារប្រមូលសំរាមរបស់ខ្លួនវិញនៅល្ងាចថ្ងៃទី១៧ខែធ្នូនេះ។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ សុខា តំណាងកម្មករក្រុមហ៊ុនស៊ីនទ្រី។



ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលនេះ លោក ប្រាក់ សុខា បន្តថា៖«ក្រុមហ៊ុនស៊ិនទ្រីសម្រេចតំឡើងប្រាក់ឈ្នួលគោល២៣០ដុល្លារ ដោយក្រុមហ៊ុនបានសម្រេចតំឡើង៥០ដុល្លារ បន្ថែមលើប្រាក់ខែចាស់ដែលមាន១៨០ដុល្លារ ទៅដល់អ្នកបើកបរឡានដឹកសំរាម។ កម្មករបោសសំរាម ទទួលបានប្រាក់ខែគោល១០៥ដុល្លារ ដោយក្រុមហ៊ុន បានសម្រេច តំឡើង បន្ថែម១៥ដុល្លារ លើប្រាក់ខែចាស់។

ចំណែកអ្នកកើបសំរាម ទទួលបានប្រាក់ខែគោល១២៥ដុល្លារ ដោយក្រុមហ៊ុនបានសម្រេចតំឡើង២០ដុល្លារ លើប្រាក់ខែចាស់ និងអ្នកបោសសំរាមវេនយប់ ទទួលបានប្រាក់ខែគោល១៤០ដុល្លារ ដោយក្រុមហ៊ុនបានសម្រេចតំឡើង២០ដុល្លារលើប្រាក់ខែចាស់។ តែយ៉ាងណាក៏ដោយ បើទោះបីជាកម្មករនឹងចូលធ្វើការនៅល្ងាចនេះពិតមែន ប៉ុន្តែនៅមានចំណុចមួយទៀត ដែលកម្មករអ្នកបើករថយន្តដឹកសំរាមមិនទាន់យល់ព្រម គឺពួគគាត់ទាមទារលុយបាយប្រចាំថ្ងៃ ១ថ្ងៃ១ម៉ឺនរៀល៕


© រក្សាសិទ្ធិដោយ thmeythmey.com