អន្តរជាតិ
​បច្ចេកវិទ្យា
​W​h​a​t​ ​U​p​ ​ឡើ​ង​V​e​r​s​i​o​n​​ថ្មី​នឹ​ង​ដើ​រ​លើ​D​e​s​k​t​o​p​
18, Dec 2014 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
WhatsApp អាច​ដំណើរការ​លើ desktop ជា​រឿង​មួយ​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​បណ្តុំ​បច្ចេកវិទ្យា​ថ្មី។ លោក Pavel Durov បានឱ្យដឹងថា WhatsApp កំពុងមាន​ដំណើរការ​លើ web version ប្រហាក់ប្រហែល​នឹង web.telegram.org ដែរ។



ទោះបីជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​មិនទាន់បាន​ប្រកាស​ពត៌មាន​ជា​ផ្លូវការ​នៅឡើយ។ ក្នុង​គេហទំព័រ AndroidWorld.nl បាន​បញ្ជាក់ថា WhatsApp អាច​ដំណើរការ​លើ desktop ជា​រឿង​មួយ​ពិតប្រាកដ។ គេហទំព័រ​ផ្សេងទៀត​ក៏បាន​បង្ហាញថា​‘WhatsApp Web’ ត្រូវបាន​គេ​កែ​កូដ​ក្លាយជា WhatsApp updateថ្មី។

សូម​រំលឹកថា WhatsApp មាន​អ្នកគាំទ្រ​ចំនួន 600 រយ​លាន​នាក់​ទូទាំង​សាកលលោក ក្នុងនោះ​ចំនួន 70លាន​នាក់​ស្ថិតក្នុង​ប្រទេស​ឥណ្ឌា។ក្នុងនោះ  WhatsApp បាន​ផ្តោត​សំខាន់​លើ​ការផ្ញើរ​សារ​ចេញចូល មិនទាន់មាន​ដំណើរកា​រលើ desktop version នោះទេ ប៉ុន្តែ​យ៉ាងហោចណាស់​វា​មាន​លក្ខណៈ​ខុសពី Viber    Telegram និង  WeChat។

ប្រសិនបើ WhatsApp ដាក់​បង្ហាញ​លើ  desktop version ជា​ផ្លុ​វ​ការ​នោះ ការប្រកួតប្រជែង​កម្ម​វិធី​កាន់តែ​ខ្ពស់​ក្នុង​ទីផ្សារ​សាកលលោក។

ផ្តល់សិទ្ធិដោយ www.itcity.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com