ព័ត៍មានសុខភាព
សុខភាព៖ រលាក​តម្រងនោម គួរ​តម​អាហារ​អ្វីខ្លះ?
25, Dec 2014 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
មិនមាន ទិន្នន័យ​បែប​វិទ្យាសាស្ត្រ​ណាមួយ  ដែល​បង្ហាញថា​ការ ចៀសវាង​មិន​ទទួលទាន​ប្រភេទ​អាហារ​ណាមួយ ខណៈពេលដែល​អ្នកទទួល​រង​ការ​រលាក​តម្រងនោម គឺ​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ ឬ មិនមាន​ទេ។


ទោះជា​យ៉ាងណា វា​ជាការ​សំខាន់ ក្នុងការ​សំគាល់ថា ការ​ចង្អោរ និង ក្អួត​ធ្ងន់ធ្ងរ​ក៏ដូចជា ការបាត់បង់​ចំណង់​អាហារ អាច​កើតមានឡើង​ជាមួយនឹង ការឆ្លង​មេរោគ រលាក​តម្រងនោម។ ដូច្នេះ​វា អាចជា​ការលំបាក​ក្នុងការ រក្សា​កម្រិត​អាហារ​ឱ្យនៅ​គ្រប់គ្រាន់  និង តម្រូវការ​សារធាតុ​រាវ សម្រាប់​អ្នកជំងឺ​ដែលមាន ការ​រលាក​តម្រងនោម។ ដូច្នេះ វា​អាច​នាំឱ្យមាន ការ​ខ្សោះ​ជាតិ​ទឹក និង ភាពទន់ខ្សោយ​កាន់តែខ្លាំង។ គ្រូពេទ្យ អាច​ចេញ​វេជ្ជបញ្ជា​ប្រើប្រាស់​ថ្នាំ ដើម្បី​ព្យាបាល រោគសញ្ញា ទាំងនេះ។

ឱសថ​ធម្មជាតិ​មួយចំនួន សម្រាប់​ការ​រលាក​តម្រង​នោម និង ការឆ្លង​មេរោគ រលាក​ផ្លូវ​បង្ហួរនោម  គឺ ទឹក​cranberry  អាចមាន​តួនាទី​សំខាន់​មួយ ក្នុងការ​កាត់បន្ថយ ហានិភ័យ នៃ​ការ​រលាក​តម្រងនោម នាពេល​អនាគត។  វិធីសាស្ត្រ​បង្កា​នេះ ហាក់បីដូច​ជាមាន​ប្រយោជន៍ ច្រើនជាង ជាង​ការព្យាបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com