កីឡាជាតិ
ជាតិ
ស្វាយរៀង ប៉ះ​ប៉ូលិស នៅ​វគ្គ ៤ ក្រុម​ចុងក្រោយ ឯ​បឹងកេត​ធ្លាក់​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល
29, Dec 2014 , 9:38 am        
រូបភាព
ក្រុម​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ
ក្រុម​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ
ដោយ:
ទីបំផុត​ពានរង្វាន់ Number One Cup 2014 ដែល​កំពុង​រៀបចំ​នៅ​ខេត្ត​ប៊ី​ញ​ភឿ​ក ប្រទេស​វៀតណាម បាន​ស្វែង​រកឃើញ​ក្រុម​ចំនួន ៤ ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​របស់​កម្ពុជា ២ គឺ ខេត្តស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) ស្របពេល​ក្រុម​ចម្ការកៅស៊ូ ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល។



លទ្ធផល​នៅ​ពូ​ល B ដែល​បញ្ចប់ទៅ​កាលពី​ចុង​សប្តាហ៍​កន្លងមក ក្រុម​បឹងកេត ស្មើគ្នា ០ ទល់ ០ ជាមួយ​ក្រុម​ខ្លាំង យោធភូមិភាគ​លេខ៧ របស់​វៀតណាម ចំណែក​ក្រុម ប៉ូលិស យកឈ្នះ​ក្រុម​បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​យឿន ៦ ទល់ ២ ។ ៦ គ្រាប់​របស់​ប៉ូលិស រកបាន​ដោយ​កីឡាករ នួន បូរី ៤ គ្រាប់, ស្រី ឧ​ត្ត​ម ១ គ្រាប់ និង អ៊ុ​ល រ៉​វី ១ គ្រាប់។

តារាង​ចំណាត់ថ្នាក់​ពូ​ល A មាន៖
១) ស្វាយរៀង មាន ៩ ពិន្ទុ
២) បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក មាន ៦ ពិន្ទុ
៣) កងពលធំ​លេខ ៤ មាន ៣ ពិន្ទុ
៤) ក្រុម Champasak មាន ០ ពិន្ទុ
តារាង​ចំណាត់ថ្នាក់​ពូ​ល B មាន៖
១) យោធភូមិភាគ​លេខ៧ មាន ៧ ពិន្ទុ
២) អគ្គស្នងការ​នគរបាល​ជាតិ មាន ៦ ពិន្ទុ
៣) ចម្ការកៅស៊ូ​កៅស៊ូ​បឹងកេត មាន ៤ ពិន្ទុ
៤) បញ្ជាការ​យោធា​ខេត្ត​ប៊ី​ញ​យឿ​ក មាន ០ ពិន្ទុ

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដំណើរការ​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ នេះ ដោយ​ក្រុម​លេខ ១ ពូ​ល A ខេត្តស្វាយរៀង ប៉ះ​ក្រុម​លេខ ២ ពូ​ល B ប៉ូលិស នៅ​ម៉ោង ៨:៣០ នាទី​ព្រឹក ខណៈ​ក្រុម​លេខ ២ ពូ​ល A បញ្ជាការ​យោធា​ខេត្ត​ប៊ី​ង​ភឿ​ក របស់​វៀតណាម ត្រូវ​ជួប​ក្រុម​លេខ ១ ពូ​ល B យោធភូមិភាគ​លេខ៧ ដែលជា​ក្រុម​រួម​ជាតិ នៅ​ម៉ោង ៣:៣០ នាទី​រសៀល។

ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ​នឹង​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៤០០០ ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន ២៥០០ ដុល្លារ និង ក្រុម​លេខ ៣ ទទួលបាន ២០០០ ដុល្លារ៕




© រក្សាសិទ្ធិដោយ thmeythmey.com