ជាតិ
ពិភពតារា៖ ទិត្យ រីយ៉ា អះអាងថា បេះដូងនៅទំនេរ
×
ភ្នំពេញ៖ តារាសម្តែងវ័យក្មេងសម្បូរមន្តស្នេហ៍រូប ទិត្យ អារីយ៉ា ត្រូវបានគេទម្លាយឲ្យដឹងថា មានបុរសៗ តាមញ៉ែ និងសុំស្រឡាញ់ច្រើនណាស់ ទាំងវ័យប្រហែលនាង និងវ័យចំណាស់។តែយ៉ាងណាក្តី នាងធ្លាប់បានប្រាប់ឲ្យដឹងថា បេះដូងរបស់នាង មិនទាន់មានបុរសណាម្នាក់ មកឃុំគ្រងនាងទេ ពោលគឺនាងមិនទាន់ចង់គិតគូ ពីរឿងស្នេហាច្រើនជាង ការងារសិល្បៈឡើយ ។
បន្ទាប់ពីអតីត កញ្ញាឯកប្រ៊ីដស្តុន (Bridgestone) ចំណាត់ថ្នាក់លេខ៣ កញ្ញា ទិត្យ រីយ៉ា ត្រូវបានម្តាយឪពុក សម្រេចចិត្ត បើកភ្លើងខៀវឲ្យវិលចូលប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ ក្រោយពីនាងបានបាត់មុខពីសិល្បៈអស់រយៈពេលជាង២ឆ្នាំ ដោយសារតែមានជំងឺក្រពះនោះមក បច្ចុប្បន្ននាងបានបង្ហាញវត្តមានជាញឹកញាប់ ក្នុងការសម្តែងខារ៉ាអូខេ បទចម្រៀង និងខ្សែភាពយន្តឲ្យបណ្តាលផលិតកម្មក្នុង និងក្រៅស្រុក។
ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ ងើបឡើងវិញបន្តិច ក្រោយពីស្ងាត់មួយរយៈ ពេលនេះតារាសម្តែងមុខឆ្នាស់ ទិត្យ រីយ៉ា ត្រូវបានប្រភពចេញពីអ្នក នៅក្នុងចង្កោមសិល្បៈដែលស្និទ្ធកៀកកិត ជាមួយបានឲ្យដឹងថា កញ្ញា ទិត្យ រីយ៉ា ឥឡូវកំពុងតែទទួលបានការងារ នៅក្នុងសិល្បៈច្រើន ទាំងការសម្តែងខារ៉ាអូខេ បទចម្រៀង និងខ្សែភាពយន្ត ។ តែទោះជាយ៉ាងណា ប្រភពខាងលើក៏មិនបានភ្លេចប្រាប់ឡើយ ពីជីវិតឯកជនរបស់តារាសម្តែងវ័យក្មេងសម្បូរមន្តស្នេហ៍រូបនេះ ដោយបាននិយាយថា អាយ៉ា មានបុរសៗ តាមញ៉ែ និងសុំស្រឡាញ់ច្រើនណាស់ ទាំងវ័យប្រហែលនាង និងវ័យចំណាស់ ។
ប្រភពដដែល ក៏បានបន្តថា នៅក្នុងចំណោមបុរសទាំងអស់ ដែលតាមញ៉ែចែចូវនាង ក្នុងនោះសុទ្ធតែជាកូនអ្នកមានៗ មានវ័យចាស់ជាងនាង និងជាអ្នកមានជំនួញផ្ទាល់ខ្លួនធំៗ ។ មិនតែប៉ុណ្ណោះ គេឃើញបុរសដែលជាកូនអ្នកមាននោះ បានយករថយន្តទំនើបមកដឹកនាងដល់ផ្ទះ ដើម្បីចេញទៅដើរលេង និងញ៉ាំអីៗជាញឹកញាប់ទៀតផង។
តែយ៉ាងណាក្តី កាលពីពេលកន្លងទៅ តារាសម្តែងសម្បុរ ស្រអែមស្រស់រូបនេះ ធ្លាប់បាននិយាយប្រាប់ដោយលាយឡំនឹងសំណើចថា បេះដូងរបស់នាង មិនទាន់មានបុរសណាម្នាក់ មកឃុំគ្រងនាងទេ ពោលគឺនាងមិនទាន់ចង់គិតគូ ពីរឿងស្នេហាច្រើនជាង ការងារសិល្បៈឡើយ ព្រោះនាងចង់ប្រឡូកក្នុងសិល្បៈ ឲ្យបានជោគជាំនិងទទួលបានជោគជ័យសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com