ជាតិ
កុនខ្មែរកូនខ្មែរសហការជាមួយ MyTV ដើម្បីបញ្ចាំងកុនខ្លីចាប់ពីថ្ងៃទី៥ ខែមករា
× កម្មវិធីមួយដែលមានឈ្មោះថា «កុនខ្លី My Short Film» នឹងត្រូវបានចាក់ផ្សាយចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នេះ ក្រោមកិច្ចសហការររវាងស្ថានីយ៍ទូរទស្សន៍ MyTV និងក្រុមភាពយន្ត កុនខ្មែរកូនខ្មែរ ដែលហៅកាត់ថា 4K ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ 4K កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវទស្សនិយភាព ថ្មីជូន ដល់ទស្សនិកជនប៉ុណ្ណោះទេ តែក៍ជាឱកាសដល់សមិទ្ធិករវ័យក្មេង ក្នុងការចាក់បញ្ចាំង និងផ្សព្វផ្សាយ ភាពយន្តខ្លីរបស់ពួកគាត់។
កុនខ្លីជាប្រភេទវីដេអូសាច់រឿងដែលមានរយៈពេល ពី ៥នាទី ដល់ ១៥នាទី ហើយអាចមានខ្លះរហូតដល់ ២០នាទី តែសំរាប់ កុនខ្លីដែល MyTVទទួលបានពី 4Kភាគច្រើនមានរយៈពេលត្រឹម ៥នាទី និងមានមួយចំនួនត្រឹម ១០នាទី ហើយវីដេអូទាំងនេះជាប្រភេទអប់រំ កំប្លែង និងការហួសចិត្ត។
នេះជាកម្មវិធីថ្មី តែក៍ជាការផ្សព្វផ្សាយ និងការគាំទ្រដល់ស្នាដៃកូនខ្មែរដែលជាសមិទ្ធិករវ័យក្មេង លើសពីនេះ “កុនខ្លី My Short Film“ ក៍ជំរុញអោយពួកគាត់ ប្រឹងប្រែងផលិតភាពយន្តខ្លីបន្ថែមទៀត និងរឹតតែល្អដើម្បីបំរើដល់ទស្សនិកជន។
កម្មវិធីនេះនឹងធ្វើការចាក់ផ្សាយនៅ MyTVពីរថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃច័ន្ទនិងថ្ងៃអង្គារ វេលាម៉ោង ១០និង៣០នាទីព្រឹក និងចាក់ផ្សាយឡើងវិញនៅថ្ងៃពុធ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យ វេលាម៉ោងដដែល។ រឿងទីមួយនៃកម្មវិធីនេះ នឹងចាក់ផ្សាយនៅថ្ងៃច័ន្ទទី ០៥ ខែមករាឆ្នាំ២០១៥ នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com