អន្តរជាតិ
ករណី​រំលោភ​ស្រី្ត​ជប៉ុន​នៅ​ឥណ្ឌា​ធ្វើអោយ​អ្នកទេសចរ​ភ័យខ្លាច
04, Jan 2015 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
ករណី​រំលោភ​ស្ត្រី​នៅ​ឥណ្ឌា​កំពុង​ក្លាយជា​បញ្ហា​ក្តៅ និង​បង្ក​ការខឹង​សម្បារ​ខ្លាំង​ដល់​ប្រជាជន ឥណ្ឌា​ផ្ទាល់។ កាលពីថ្មីៗនេះ​ករណី​រំលោភ​អ្នកទេសចរ​ជនជាតិ​ជប៉ុន​ដោយ​ក្រុម​បុរស​ជនជាតិ ឥណ្ឌា​នោះ​ក៏​ធ្វើអោយ​អ្នកទេសចរ​ផ្សេងទៀត​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន​នៅពេល​ទស្សនកិច្ច​ប្រទេស​ឥណ្ឌា​ផងដែរ។ ប៉ុន្តែ​ក្រោយ​មាន​ពាក្យបណ្តឹង​អាជ្ញាធរ​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស៥នាក់ ដែល​គេ​សង្ស័យថា​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​និង​រំលោភ​ខាងលើ។



រាយការណ៍​ព័ត៌មាន​ជូន​ដោយ លោក រឿន ភា​រុន


បទល្មើស​រំលោភ​សេពសន្ថវៈ និង​បំពារបំពាន​ផ្លូវភេទ​នៅក្នុង​ប្រទេស​ឥណ្ឌា​កំពុង​បន្ត​ក្លាយ ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ និង​ធ្វើអោយ​ប្រជាជន​ឥណ្ឌា​ផ្ទាល់​ខឹងសម្បារ​ខ្លាំង​ផងដែរ។ យ៉ាងណាក៏ដោយ​ករណី​រំលោភ​នៅ​ឥណ្ឌា​នេះ​បានធ្វើអោយ​អ្នកទេសចរ​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​មាន​ក្តីបារម្ភ​ខ្លាំង​ក្រោយ​ពេលដែល​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ដែលជា​អ្នកទេសចរ​ត្រូវបាន​ក្រុមជើងកាង​ឥណ្ឌា​ចាប់​ជម្រិត​អស់​ពេល​មួយខែ​និង​រំលោភ​យ៉ាង​ព្រៃផ្សៃ។

ទាក់ទិន​នឹង​ការរំលោភ​នេះ ស្ត្រី​រងគ្រោះ​ដែលជា​ជនជាតិ​ជប៉ុន​បានសម្រេច​ដាក់ពាក្យ​បណ្តឹង ទៅកាន់​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ហើយ​ក្រោយពី​មាន​ពាក្យបណ្តឹង អាជ្ញាធរ​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​ប្រហែល ៥នាក់​ដែល​គេ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង ករណី​ចាប់​ជម្រិត​និង​រំលោភ​នេះ។ ប៉ូលីស​ក្នុង​តំបន់​បានអោយដឹងថា ករណី​រំលោភ​ជន បរទេស​នេះ​កើតមានឡើង​នៅ​ទីក្រុង​ភាគ​ខាងកើត​ឥណ្ឌា Calcutta ហើយ​ករណីនេះ​កើតឡើង ចាប់ពី​ថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ២០១៤ នៅ​ទីតាំង​យ៉ាងហោចណាស់​ពី​ផ្សេងគ្នា។

មន្ត្រី​ប៉ូ​លី​សប្រចាំ​តំបន់​ម្នាក់​បាន​បញ្ជាក់ថា ករណី​រំលោភ​ស្ត្រី​ជប៉ុន​ជា​អ្នកទេសចរ​នេះ ជា​ករណី រៀបចំ​គម្រោង​របស់​ក្រុម​ជនល្មើស ហើយ​លោក​បាន​រៀបរាប់ថា ដំបូង​ឡើង​បុរស​ជា​ជន សង្ស័យ​ពីរ​នាក់​បងប្អូន​បាន​ទាក់ទង​ស្ត្រី​ជនជាតិ​ជប៉ុន ក្រោយពេល​នាង​មកដល់​ទីកន្លែង រមណី​យ​ដ្ឋា​ន​និង​ស្នាក់នៅ​សណ្ឋាគារ​ក្នុង​តំបន់។ បុរស​ទាំងពីរ​នាក់​អះអាងថា​ពួកគេ​ជា ម​គ្គុ​ទេស​ក៏ ដែល​អាច​នាំ​ផ្លូវ​អ្នកទេសចរ​ដើរ​ទស្សនា​តំបន់សំខាន់ៗបាន។ ហើយ​បុរស​ម្នាក់ ក្នុងចំណោម​ពួកគេ​ចេះ​និយាយ​ភាសា​ជប៉ុន​បាន​យ៉ាងច្បាស់។

ក្រោយពី​ទាក់ទង​ស្ត្រី​អ្នកទេសចរ​ហើយ ពួកគេ​បាន​នាំ​ស្ត្រី​នេះ​ទៅកាន់​ទីកន្លែងផ្សេងៗជាច្រើន ហើយ​ប្លន់​លុយ​ស្ត្រី​រងគ្រោះ​អស់​ប្រហែល១២០០ដុល្លារ និង​បន្ត​រំលោភ​បូក​លើ​ស្ត្រី​រងគ្រោះ ថែម​ទៀតផង។ ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ឃុំខ្លួន និង​បន្ត​បញ្ជូន​ស្ត្រី​នេះ​ទៅអោយ​ក្រុមជើងកាង ផ្សេងទៀត​នៅ​តំបន់​ទេសចរណ៍ និង​ទីកន្លែង​គោរពបូជា​សម្រាប់​ពុទ្ធសាសនិក Bodh Gaya ហើយ​នាង​បន្ត​ត្រូវគេ​បំពារបំពាន​ផ្លូវភេទ​អស់​ពេល​ជាច្រើន​សប្តាហ៍​ទម្រាំ​អាច​រត់​គេចចេញ​មកដល់​ទីក្រុង​Calcutta វិញ។

ក្រោយ​រួច​ពី​គ្រោះថ្នាក់​ថ្ងៃ ២៦ ធ្នូ ស្ត្រី​រងគ្រោះ​បាន​ទាក់ទង​និង​សុំ​អន្តរាគមន៍​ពី​ស្ថាន កុងស៊ុល​របស់ខ្លួន​នៅ​ឥណ្ឌា និង​ដាក់​ពាក្យបណ្តឹង​ផងដែរ។ បច្ចុប្បន្ននេះ​អាជ្ញាធរ​ឥណ្ឌា បាន​ចាប់ខ្លួន​បុរស​ចំនួន ៥នាក់​រួចរាល់​ហើយ ដែល​ពួកគេ​ទាំងអស់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ នឹង​ករណី​រំលោភ និង​ចាប់​ជម្រិត​ស្ត្រី​ជនជាតិ​ជប៉ុន​ខាងលើ។ ប៉ុន្តែ​ប៉ូលីស​កំពុងតែបន្ត​ស្វែងរក ជនសង្ស័យ​ផ្សេងទៀត​ដែល​អាច​ជាប់​ពាក់ព័ន្ធ​ករណីនេះ។

បញ្ហា​រំលោភបំពាន និង​ហិង្សា​ផ្លូវភេទ​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅតែ​ជា​បញ្ហា​ក្តី និង​គួរអោយ ព្រួយបារម្ភ​បំផុត​មួយ ចាប់តាំងពី​ក្មេងស្រី​សិស្សសាលា​ម្នាក់​ត្រូវបាន​ក្រុម​បុរស​ពាល ចាប់រំលោភ និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ​កាលពី២ឆ្នាំមុន។ ប្រជាជន​ឥណ្ឌា សកម្មជន​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ​បានបង្ហាញ​ការប្រឆាំង​តវ៉ា​នឹង​ករណី​រំលោភ​នេះ ដោយ​ដ​ង្ហើ​យ​ហៅ​មេ ដឹកនាំ​ឥណ្ឌា​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com