ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​ហ៊ុន សែន ៖ បើ​បក្សប្រឆាំង​ដឹកនាំ​រដ្ឋាភិបាល​គឺ​ត្រឹម៦ខែ​នឹង​ដួលរលំ
05, Jan 2015 , 7:00 pm        
រូបភាព
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ថា គណបក្សប្រឆាំង​ដឹកនាំ​រដ្ឋាភិបាល គឺ​នឹង​ដួលរលំ​ត្រឹម​រយៈពេល៦ខែ។ ត្រង់ចំណុច​នេះ​គឺ​លោក ហ៊ុន សែន បានន័យថា​គណបក្សប្រឆាំង មិនអាច​អនុវត្តតាម​គោលនយោបាយ​របស់ខ្លួន ដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​បានទេ។ ការ​ថ្លែង​របស់លោក ហ៊ុន សែន គឺធ្វើឡើង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អាគារ​រដ្ឋបាល នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ។


សូម​ស្ដាប់​សំឡេង៖



ជាការ​ឆ្លើយតប​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​មួរ សុខ​ហួរ មាន​ប្រសា​ស​ន៏​ថា រាល់​ការលើកឡើង​កន្លងមក​គឺ​គណបក្សប្រឆាំង អាចធ្វើ​បាន​តាម​គោលនយោបាយ​របស់ខ្លួន ព្រោះថា​គណបក្សប្រឆាំង​បានគិត​គូ​ពី​បញ្ហា​នេះ​រួចរាល់ មុននឹង​សន្យា​ជាមួយ​ប្រជាពលរដ្ឋ។ អ្នកស្រី​បន្ថែមថា៖«រាល់​ការលើកឡើង​នេះ​គឺ​យើង​អាច​ធ្វើបាន ដោយ​យើង​បានធ្វើការ​សិក្សា​ពី​ថវិការ​ជាតិ ចំណូល​ជាតិ​ដូចជា​ការលក់​សំបុត្រ​តំបន់​អង្គរ និង​ចំណូលផ្សេងៗ ហើយ​ទាំងនេះ​គឺ​យើង​អាច​ប្រាក់​បានមកពី​ចំណូល​នេះ​ទៅ​បើក​ជូន​ពួកគាត់​បាន។ ហើយ​អ្វីដែល​សំខាន់​គឺ​អាស្រ័យ​លើ​ការជឿជាក់​របស់​ប្រជាពលរដ្ឋ»។


© រក្សាសិទ្ធិដោយ thmeythmey.com