ជាតិ
នយោបាយជាតិ
លោក កឹម សុខា ត្រឡប់មកកម្ពុជាវិញនៅថ្ងៃស្អែក
× អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី ៧ ខែមករា ស្អែកនេះ រីឯលោក សម រង្ស៊ី នឹងធ្វើដំណើរមកកម្ពុជាវិញដែរនៅថ្ងៃ ទី ១០ ខែមករា ឆ្នាំ២០១៥ ។ ក្នុងរយៈពេលបំពេញបេសកម្មក្រៅប្រទេសជាង ២ សប្តាហ៍ មកនេះ លោក កឹម សុខាបានធ្វើដំណើរទៅជួបអ្នកគាំទ្រខ្លួននៅប្រទេសបារាំង អាលឺម៉ង់ និងស្វីស ។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ។
អ្នកនាំពាក្យខាងលើ អះអាងថា ដំណើររបស់លោក សម រង្ស៊ី និងលោក កឹម សុខា ទៅក្រៅប្រទេសនៅពេលនេះ មិនមែនធ្វើឡើងក្នុងគោលបំណងដើម្បីទៅដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងគណបក្សនៅក្រៅប្រទេសដូចការលើកឡើងកន្លងមកឡើយ។ លោកថា ដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំបក្សប្រឆាំងទាំងពីរ គឺដើម្បីជួបសំណេះសំណាល និងពន្យល់ពីស្ថានការណ៍នយោបាយ ព្រមទាំងគោលជំហររបក្សដល់ពលរដ្ឋនៅបរទេសតែប៉ុណ្ណោះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com