ជាតិ
សង្គមជាតិ
សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​មន្ត្រី​ភូមិ មាន​ប្រាក់ខែ​ពី ១២ម៉ឺន​ដល់ ៤០ម៉ឺន​រៀល
08, Jan 2015 , 8:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល​បានសម្រេច​ចេញ​អនុក្រឹត្យ​ថ្មី​ស្តីពី​ការកំណត់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំពោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​មន្ត្រី​ភូមិ ចាប់ពី ១២ ម៉ឺន​រៀល ដល់ ៤សែន​រៀល ដោយ​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃខែ​មករា​នេះ​តទៅ។



រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កំណត់​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ជាថ្មី​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​មន្ត្រី​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា។ បើ​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៤ ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ ចៅសង្កាត់ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤សែន​រៀល​ក្នុង​មួយខែ ហើយ​សម្រាប់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​ជំទប់ និង​ចៅសង្កាត់ ទទួលបាន ៣៥ ម៉ឺន​រៀល​ក្នុង​មួយខែ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៣សែន​រៀល។

ដោយឡែក មេភូមិ ទទួល​ប​បាន​ប្រាក់ឧបត្ថម្ភ ១៦ ម៉ឺន​រៀល អនុប្រធាន​ភូមិ ១៤ ម៉ឺន​រៀល និង​សមាជិក​ភូមិ ទទួលបាន ១២ ម៉ឺន​រៀល​ផងដែរ។

បើ​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដដែល ការផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ថ្មី​នេះ ត្រូវ​អនុវត្តន៍ ចំពោះតែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​មន្ត្រី​ភូមិ​ដែល​ស្ថិតក្នុង​មុខតំណែង​ប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា ចំពោះ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​កន្លងមកនេះ ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ ចៅសង្កាត់ ទទួលបាន ៣សែន​រៀល ជំទប់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​ជំទប់ និង​ចៅសង្កាត់ ទទួលបាន ២៤ម៉ឺន​រៀល ព្រមទាំង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ២សែន​រៀល ក្នុង​មួយខែ៕


© រក្សាសិទ្ធិដោយ thmeythmey.com