ព័ត៍មានសុខភាព
សុខភាព៖ ឬសដូងបាតក្រៅ និង ឬសដូងបាតក្នុង?
× ជំងឺឬសដូងបាត មានន័យថា ជាការរីកប៉ោងនៃសរសៃឈាមវ៉ែន នៅផ្នែកខាងក្រោមនៃរន្ធគូថ ហើយការរីកប៉ោងនេះ កើតឡើងដោយសារតែសម្ពាធ ក្នុងសរសៃឈាមនោះកើនឡើង ដែលភាគច្រើន បណ្តាលមកពីការប្រឹងជុះលាមក និងអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។
ជំងឺឬសដូងបាតខាងក្នុង មានទីតាំងនៅក្នុងរន្ធគូថ ដែលយើងមិនអាចមើលឃើញទេ ដែលជាធម្មតាមិនមានការឈឺ និងបង្កជាការហូរឈាម ក្នុងពេលបត់ជើងធំ។ ឬសដូងខាងក្នុងបែបនេះ អាចលៀន ឬព្រលាត់ ចេញទៅក្រៅរន្ធគូថបាន។
ជំងឺឬសដូងបាតខាងក្រៅ មានទីតាំងនៅខាងក្រោមស្បែកជុំវិញរន្ធគូថ ដែលយើងអាចប៉ះវានៅពេលវារីកធំ ព្រមទាំងអាចបណ្តាលអោយរមាស់ ឈឺនៅពេលបត់ជើង ព្រមទាំងហូរឈាម។ ជំងឺឬសដូងបាតខាងក្រៅប្រភេទ Thrombosed កើតឡើងបាន នៅពេលដែលកំណកឈាមក្នុងសរសៃឈាមវ៉ែននោះទៅជាកក និងបណ្តាលអោយឈឺចាប់ខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com