ជាតិ
សង្គមជាតិ
កម្ពុជា ថៃ ភូមា មាន​ប្រជាជន​កាន់​ព្រះពុទ្ធសាសនា​ច្រើនជាងគេ​នៅ​អាស៊ី
09, Jan 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រទេស​ចំនួន៥ ដែលមាន​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​ច្រើនជាងគេ ក្នុងចំណោម​បណ្ដា​ប្រទេស​ចំនួន១២នៅ​តំបន់​អាស៊ី។ នេះ​បើតាម​របាយការណ៍​ស្រង់​ស្ថិតិ​នៅ​ឆ្នាំ២០១៤របស់​សៀវភៅ​កម្ពុជសុរិយា ដែល​រៀបចំឡើង​ដោយ​ក្រសួង​ធម្មការ និង សាសនា។



ប្រទេស​ចំនួន៥ ដែលមាន​ប្រជាពលរដ្ឋ​កាន់ ព្រះពុទ្ធសាសនា​ច្រើនជាងគេ​រួមមាន៖ ប្រទេស​កម្ពុជា មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៩៥ភាគរយ។ ប្រទេស​ភូមា មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៩៥ភាគរយ។ ប្រទេស​ថៃ មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៩៥ភាគរយ។ ប្រទេស​ទី​បេ មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៩០ភាគរយ និង​ប្រទេស​ជប៉ុន មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៨៥ភាគរយ។

ដោយឡែក​ប្រទេស​ស្រីលង្កា មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៧៥ភាគរយ។ ប្រទេស​ឡាវ​មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៦០ភាគរយ។ ប្រទេស​វៀតណាម មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៥៥ភាគរយ។ ប្រទេស​ឥណ្ឌា មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៤០ភាគរយ។ ប្រទេស​កូរ៉េខាងត្បូង មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន៣០ភាគរយ។ ប្រទេស​ម៉ាឡេស៊ី មាន​ពលរដ្ឋ​កាន់​ពុទ្ធសាសនា ចំនួន២០ភាគរយ និង​ប្រទេស​ចិន (ដីគោក និង​តៃវ៉ាន់) មាន​អ្នក​កាន់ តែ​មិនមាន​ស្ថិតិ​ច្បាស់លាស់៕


© រក្សាសិទ្ធិដោយ thmeythmey.com