ជាតិ
ក្លឹប​អ្នកកាសែត​កម្ពុជា​ថ្កោលទោស​ចំពោះ​ការបាញ់សម្លាប់​អ្នកកាសែត Charlie Hebdo
09, Jan 2015 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លឹប​អ្នកកាសែត​កម្ពុជា ដែលជា​ស្ថាប័ន​ឯករាជ្យ បម្រើ​ផលប្រយោជន៍​និង​ការពារ​អ្នកកាសែត បាន​សម្ដែង​ការ​រន្ធត់ និង​ទុក្ខ​ក្រៀមក្រំ ចំពោះ​ទស្សនាវដ្ដី​បារាំង​ឈ្មោះ Charlie Hebdo នៅ​ទីក្រុង​ប៉ារីស ដែល​ត្រូវបាន​ជនបិទមុខ​ពីរ​នាក់ ប្រដាប់​ដោយ​កាំភ្លើង​បាន​ចូលទៅ​បាញ់​វាយប្រហារ​នៅ​ទីស្នាក់ការ ទស្សនាវដ្ដី Charlie Hebdo ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១២នាក់ កាលពី​ថ្ងៃ​ពុធ ទី៧ មករា​កន្លងទៅ។



ក្លឹប​អ្នកកាសែត​កម្ពុជា ចាត់ទុក​ឃាតកម្ម​លើ​អ្នកកាសែត​នេះ ជា​អំពើ​ព្រៃផ្សៃ សាហាវ​ប្រឆាំង​មនុស្សជាតិ និង​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​អ្នកសារព័ត៌មាន និង​សិទ្ធមនុស្ស​ដែល​មិនអាច​អត់ឱន​ឲ្យ​បាន ។ ជាមួយគ្នានេះ​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​ព្រៃផ្សៃ​អមនុស្សធម៌​នេះ ។ ដោយ​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ និង​មនុស្សជាតិ​សកលលោក​ថ្កោលទោស និង​ចាត់វិធានការ​គ្រប់​រូបភាព​ដើម្បី​ប្រឆាំង​ក្រុម​ភេរវកម្ម ដែល​មិនអាច​លើកលែង​បាន​នេះ។

កាលពីពេលថ្មីៗនេះ អ្នកកាសែត និង​អ្នក​គូររូប​ថ្លុក ៨ នាក់ បាន​ស្លាប់ ក្នុងចំណោម​មនុស្ស១២នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាញ់សម្លាប់ នៅ​ទីស្នាក់ការ ទស្សនាវដ្ដី​Charlie Hebdo  ៕



© រក្សាសិទ្ធិដោយ thmeythmey.com