ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ នឹង​ចុះទៅពិនិត្យ​ពិធី​សាសនា​របស់​ជនជាតិ​វៀតណាម​លើ​ភ្នំ​បូកគោ
09, Jan 2015 , 4:53 pm        
រូបភាព
ប្រធាន​គណៈកម្មាការ​ទី៧ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅ​តំបន់​ខេត្តកំពត និង​កែប នៅ​ថ្ងៃទី១១ ដល់១៤ ខែកុម្ភៈ​ខាងមុខ ដើម្បី​ត្រួតពិនិត្យ​និង​សាកសួរ​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​នៅ​ទីនោះ​ឲ្យ​បានច្បាស់លាស់​ពី​បញ្ហា​វិស័យ​វប្បធម៌ និង​គម្រោង​ដី​សម្បទាន ។ បើតាម​ការបញ្ជា​ក់រប​ស់លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ គោលបំណង​ដែល​លោក​ចុះទៅ​ទីនោះ គឺ​ដោយសារ​តែមួយ​រយៈពេល​កន្លងមកនេះ មានការ​លេចឮ​ពី​ប្រជាពលរដ្ឋ​ថា មានការ​រំលោភ​វិស័យ​វប្បធម៌​ខុស​សាសនា​លើ​ភ្នំ​បូកគោ និង​គម្រោង​ការផ្ដល់​ដី​សម្បទាន​លើ​កោះទន្សាយ​ទៅ​ក្រុមហ៊ុន​ឯកជន។



លោក​បន្ថែម​ដូច្នេះ​ថា៖«ខ្ញុំ​នឹង​ចុះទៅ​ខេត្តកំពត និង​កែប ដើម្បី​ចុះ​ជួប​ជាមួយ​អភិបាលខេត្ត​ទីនោះ ពិភាក្សា​បញ្ហា​ចំនួន ២ ចំណុច គឺ​ទី១ពី​បញ្ហា​វិស័យ​វប្បធម៌​នៅលើ​ភ្នំ​បូកគោ ដែល​ជនជាតិ​វៀតណាម​មក​ធ្វើ​ពិធី​សាសនា​នៅលើ​ភ្នំ​នេះ និង​ទី២ ទាក់ទង​នឹង​គម្រោង​ផ្ដល់​ដី​សម្បទាន ៩៩ ឆ្នាំ​កោះទន្សាយ​ទៅ​ឯកជន »។


© រក្សាសិទ្ធិដោយ thmeythmey.com