កីឡាជាតិ
ជាតិ
Hun Sen Cup៖ ក្រសួងការពារជាតិ ជា​បេក្ខភាព​ទី៣ ឡើងទៅ​វគ្គ​បន្ទាប់
10, Jan 2015 , 9:52 am        
រូបភាព
រូបថត៖ FFC
រូបថត៖ FFC
ដោយ:
ក្រសួងការពារជាតិ នៅ​មណ្ឌល​ភ្នំពេញ ជា​ក្រុមទី៣ ដែល​កក់​កៅអី​ឡើងទៅ​លេង​នៅ​វគ្គ​បន្ទាប់​ក្នុង​ពានរង្វាន់ Hun Sen Cup 2015 បន្ទាប់ពី​ក្រុម​ក្រចេះ និង បាត់ដំបង ឡើង​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ប្រកួត ២ លើក​ឈ្នះ​ទាំង ២ មាន ៦ ពិន្ទុ។ ចំណែក​ក្រុមខ្លះ​នៅ​ពូ​ល​ដទៃ​ត្រូវ​ប្រកួត​សម្រេច​រសៀល​នេះ​សិន។



សម្រាប់​មណ្ឌលកណ្ដាល ដែល​រៀបចំ​នៅ​ខេត្តកំពង់ធំ នឹងត្រូវ​ដឹង​នៅថ្ងៃនេះ​ដែរ ក្រោយ​ក្រុម​ម្ចាស់ផ្ទះ​ប្រកួត​លើក​ទី២ ជាមួយ​ក្រុម​ខេត្តសៀមរាប​ចប់ ស្របពេល​ក្រុម​ឧ​ត្ត​រ​មានជ័យ ដកខ្លួន។ កាលពី​ជើង​ទី១ សៀមរាប បាន​យកឈ្នះ​ក្រុម កំពង់ធំ ដោយ​លទ្ធផល ១ ទល់ ០ ។ ប្រកួត​នៅថ្ងៃនេះ​នឹង​រកឃើញ​ក្រុម​ឡើងមក​លេង​វគ្គ ១៦ ក្រុម​ចុងក្រោយ​បាន​ហើយ រវាង កំពង់ធំ ឬ សៀមរាប។

ចំណែក​មណ្ឌល​ខាងកើត ដែល​កំពុង​រៀបចំ​នៅ​ខេត្តព្រៃវែង មិនទាន់​បែងចែក​ដាច់ស្រេច​បានទេ ព្រោះ​ថ្ងៃនេះ​ទើបតែ​ដល់​ប្រកួត​ទី២ ក្នុង​ពូ​ល​ប៉ុណ្ណោះ ខណៈ​ក្រុម​ចូល​រួមមាន​ចំនួន ៣ គឺ ម្ចាស់ផ្ទះ​ព្រៃវែង, ត្បូងឃ្មុំ និង កណ្ដាល។ ឥឡូវនេះ​ក្រុម​ខេត្តព្រៃវែង ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​សិន ក្រោយ​យកឈ្នះ​ក្រុម​ខេត្តកណ្ដាល ៤ ទល់ ២ ។

ចំពោះ​មណ្ឌល​ខាងត្បូង ដែល​រៀបចំ​នៅ​ខេត្តតាកែវ វិញ​នឹង​រកឃើញ​ក្រុម​ខ្លាំង​នៅក្នុង​ពូ​ល​ថ្ងៃ​នេះដែរ ក្រោយ​ក្រុម​ខេត្ត​កែប ដកខ្លួន។ ក្រុម​ខេត្តតាកែវ ត្រូវ​ប្រកួត​ជាមួយ​ខេត្តកំពត ក្នុង​ជើង​ទី២ នៅ​រសៀល​នេះ បន្ទាប់ពី​ក្រុម​ភ្ញៀវ​កំពត លុត​ម្ចាស់ផ្ទះ ៣ ទល់ ០ កាលពី​ថ្ងៃ​បើកឆាក។

ដោយឡែក​នៅ​មណ្ឌល​ភ្នំពេញ ក្រៅពី​ក្រុម​ក្រសួងការពារជាតិ ដែល​ដណ្ដើម​កៅអី​បាន​មុន​នៅ​ពូ​ល A នោះ ក្រុម​នៅ​ពូ​ល B គឺ​ក្រុម Albirex Niigata Phnom Penh និង គីរីវង់​សុខ​សែន​ជ័យ កំពុង​ប្រជែង​តំបន់​កំពូល​តារាង​គ្នា ក្រោយ​ប្រកួត ២ លើក​ឈ្នះ​ទាំង ២ ដូចគ្នា។

សរុប​ជារួម​នៅសល់​កៅអី​ចំនួន ៥ ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​រក​ក្រុម​ខ្លាំង​ឆ្លងទៅ​វគ្គ​បន្ទាប់​ស្របពេល​មណ្ឌល​កំពង់ធំ និង តាកែវ នឹង​ដឹង​លទ្ធផល​នៅ​រសៀល​នេះ​ដូចគ្នា។

ចំណែក​លទ្ធផល​កាលពី​ថ្ងៃ​បើកឆាក ៨ មករា ឆ្នាំ ២០១៥ មាន៖
មណ្ឌល​ភ្នំពេញ
– ក្រសួងការពារជាតិ ៣ – ០ ព្រែក​ជ័យ​កីឡា (នៅ​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា)
– គីរីវង់​សុខ​សែន​ជ័យ ២ – ១ ខណ្ឌ​ជ្រោយចង្វា (នៅ​ទន្លេបាទី)
– Albirex Niigata PP ២ – ០ ខណ្ឌទួលគោក (នៅ​ទន្លេបាទី)
មណ្ឌល​ខេត្តកំពង់ធំ៖ ខេត្តកំពង់ធំ ០ – ១  ខេត្តសៀមរាប (នៅ​កីឡដ្ឋាន​ខេត្ត)
មណ្ឌល​ខេត្តតាកែវ៖ ខេត្តតាកែវ ០ – ៣ ខេត្តកំពត (នៅ​ទីលាន​គរុកោសល្យ​ខេត្ត)
មណ្ឌល​ខេត្តព្រៃវែង៖ ខេត្តព្រៃវែង ៤-២ ខេត្តកណ្ដាល (នៅ​កីឡដ្ឋាន​ខេត្ត)
លទ្ធផល​នៅ​ថ្ងៃ ៩ មករា ម្សិលមិញ​មាន៖
មណ្ឌល​ភ្នំពេញ៖
- អាកាសចរ​ស៊ីវិល ១ – ១៨ ក្រសួងការពារជាតិ (នៅ​ទន្លេបាទី)
- ជ្រោយចង្វា ១ – ៣ Albirex Niigata PP (នៅ​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា)
- ទួលគោក ០ – ៣ គីរីវង់​សុខ​សែន​ជ័យ (នៅ​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា)
ការ​ប្រ​កូត​នៅ​ថ្ងៃទី ១០ មករា នេះ​មាន៖
មណ្ឌល​កំពង់ធំ៖ សៀមរាប Vs កំពង់ធំ នៅ​ម៉ោង ៣ រសៀល​នៅ​កីឡដ្ឋាន​ខេត្ត
មណ្ឌល​តាកែវ៖ កំពត Vs តាកែវ នៅ​ម៉ោង ៣ រសៀល​នៅ​កីឡដ្ឋាន​គរុកោសល្យ​ខេត្ត
មណ្ឌល​ព្រៃវែង៖ កណ្ដាល Vs ត្បូងឃ្មុំ នៅ​ម៉ោង ៣ រសៀល​នៅ​កីឡដ្ឋាន​ខេត្ត
មណ្ឌល​ភ្នំពេញ៖ មិនមាន​ការប្រកួត​ទេ​ត្រូវ​សម្រាក​សិន​ព្រោះ​ប្រកួត ២ ថ្ងៃ​ជាប់​គ្នា។



© រក្សាសិទ្ធិដោយ thmeythmey.com