ជាតិ
សុខភាព
យល់ដឹង​អំពី មេជី​វិត​ឈ្មោល
10, Jan 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
បុរស ដែល​ឈានដល់​ពេញវ័យ នឹង​ផលិត​មេជី​វិត​ឈ្មោល​រាប់លាន​កោសិកា ជា​រៀងរាល់ថ្ងៃ។ មេជី​វិត​ឈ្មោលនីមួយៗ គឺ​តូច ដែលមាន​ប្រវែង ០,០៥ មី​លី​ម៉ែត្រ។ មេជី​វិត​ឈ្មោល វិ​វត្ត​នៅក្នុង​ពងស្វាស ក្នុង​ប្រព័ន្ធ​នៃ​បំពង់​តូច​មួយ ដែល​ត្រូវបាន​គេ​ហៅថា Seminiferous Tubules។ នៅពេល​កើត បំពង់​នេះ មាន​កោសិកា​សាមញ្ញ ប៉ុន្តែ អំឡុងពេល​ពេញវ័យ អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​អ័រម៉ូន​ដទៃទៀត បណ្តាលអោយ​កោសិកា​នេះ ប​ម្លែ​ង​ទៅជា​កោសិកា​មេជី​វិត​ឈ្មោល។ កោសិកា​បាន​ចែក​ខ្លួន និង​ប្រែប្រួល រហូតដល់​ពួកគេ​មាន​ក្បាល និង​កន្ទុយ​ខ្លី។ ក្បាលមាន​ហ្សែ​ន។ មេជី​វិត​ឈ្មោល ប្រើ​កន្ទុយ​របស់​វា ដើម្បី​ជម្រុញ​ខ្លួន​វា ទៅក្នុង​បំពង់​អេ​ពី​ឌី​ឌី​ម ដែល​ពួកវា​បំពេញ នូវ​ការលូតលាស់​របស់​វា។ វា​ត្រូវ​ចំណាយពេល​ប្រហែល ៤  ទៅ ៦ សប្តាហ៍ ដើម្បី​ធ្វើដំណើរ​ក្នុង​បំពង់​នេះ។



បន្ទាប់មក មេជី​វិត​ឈ្មោល​ធ្វើ​ចលនា​ទៅកាន់ បំពង់​នៃ​មេជី​វិត​ឈ្មោល។ Seminal Vesicle និង​ក្រពេញ​ប្រូ​ស្តា​ត ផលិត​ជាតិ​ទឹកស ដែល​ត្រូវបាន​គេ​ហៅថា ទឹក​សេ​មីណា​ល់ ដែល​លាយ​ជាមួយនឹង​មេជី​វិត​ឈ្មោល ដើម្បី​បង្កើតបានជា​ទឹកកាម។ លិង្គ ក្លាយជា​រឹង នៅពេលដែល​បុរស​មាន​អារម្មណ៍​ផ្លូវភេទ។ ជាលិកា​នៅ​នឹង​លិង្គ បំពេញ​ទៅដោយ​ឈាម និង​វា​ក្លាយជា​រឹង។ ភាព​រឹង​នៃ​លិង្គ​នេះ ធ្វើអោយ​ងាយស្រួល ក្នុងការ​ស៊ក​បញ្ចូល​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ត្រី អំឡុងពេល​រួមមាន​ការរួម​ភេទ។ នៅពេលដែល​លិង្គ​រឹង​ត្រូវបាន​ភ្ញោ​ច សាច់ដុំ​ជុំវិញ​ប្រដាប់ភេទ​កន្ត្រាក់ និង​បង្ខំ​អោយ​ទឹកកាម ចេញ​តាមរយៈ​បំពង់​បង្ហូរ​នោម។ គ្រប់​ពេលដែល​បុរស​បញ្ចេញ​ទឹកកាម វា​អាចមាន​ប្រហែលជា ៥០០ លាន​មេជី​វិត​ឈ្មោល។

នៅពេលដែល​បុរស​បញ្ចេញ​ទឹកកាម អំឡុងពេល​រួមភេទ ទឹកកាម ត្រូវបាន​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ត្រី។ ពី​ទ្វារមាស មេជី​វិត​ឈ្មោល ត្រូវធ្វើ​ដំណើរ​ឡើងទៅ​លើ​ឆ្លងកាត់​មាត់ស្បូន និង​ធ្វើដំណើរ​តាម​ស្បូន ដោយ​ការជួយ​ពី​ការ​កន្ត្រាក់​របស់​ស្បូន​ផ្ទាល់។ ប្រសិនបើ​ពង​ស៊ុត​ទុំ គឺ​ស្ថិតនៅក្នុង​បំពង់​ដៃ​ស្បូន​របស់​ស្ត្រី​នោះ មេជី​វិត​ឈ្មោល​តែមួយ​ប៉ុណ្ណោះ អាច​ចូលទៅក្នុង​ពង​ស៊ុត​នោះ ហើយ​ការបង្ក​កំណើត​ក៏​កើតមានឡើង។

ពង​ស៊ុត ដែល​ត្រូវបាន​បង្ក​កំណើត ត្រូវបាន​គេ​ហៅថា ស៊ី​ហ្គូ​ត និង​មាន ៤៦ ក្រូម៉ូសូម ដែល​ពាក់កណ្តាល​ជារ​បស់ពង​ស៊ុត និង​ពាក់កណ្តាល​ទៀត ជា​របស់​មេជី​វិត​ឈ្មោល។ ហ្សែ​ន​ដែល​បាន​ពី​បុរស និង​ស្ត្រី បាន​លាយ​បញ្ចូល​គ្នា ដូចនេះ បុគ្គល​ថ្មី​អាច​ត្រូវបាន​បង្កើតឡើង។ ស៊ី​ហ្គូ​ត បែងចែក​ម្តង​ហើយ​ម្តងទៀត នៅពេលដែល​វា​លូតលាស់​នៅក្នុង​ស្បូន​របស់​ស្ត្រី ភាព​ទុំ​នៃ​ការ​មាន​ផ្ទៃពោះ ក្លាយទៅជា​អំប្រ៊ីយ៉ុង ទារក និង​ចុងក្រោយ ក្លាយជា ទារក ដែល​ទើបនឹង​កើត៕ - chhay

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com