ជាតិ
សុខភាព
សញ្ញា​បញ្ជាក់​ពី​ភាពខុសប្រក្រតី​របស់​សុ​ដន់
11, Jan 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
បើ​អ្នក​ស​ង្កេ​តេ​ឃើញ មាន​ដុំ ឬ​ភាពខុសប្រក្រតី​ណាមួយ​លើ​សុដន់​អ្នក អំឡុងពេល​ការធ្វើ​ពិនិត្យ​ដោយ​ខ្លួនឯង ឬ ពេល​មើល​កញ្ចក់ អ្នក​ត្រូវ​គិតថា​តើ វា​ជា​ដុំ​ទើបនឹង​កើត ឬ​កើត​យូរហើយ ព្រោះ​ដុំ​មួយចំនួន កើតមាន​ជាធម្មតា មុនពេល​មក​រដូវ។



ទាំងនេះ គឺជា​គន្លឹះ​មួយចំនួន ដើម្បីអោយ​អ្នក​អាច​ពិចារណា ពី​ភាពមិនប្រក្រតី​ទាំងនេះ​បាន ៖

•    វា​ជា​ដុំ​ទើប​កើត​ថ្មី
•    មាន​អារម្មណ៍​ថា វា​ខុសពី​ជាលិកា​សុដន់​ធម្មតា
•    ចាប់ផ្ដើម​កើន​ទំហំ
•    ហូរឈាម ឬ​ទឹកដោះ​ដោយ​ឯកឯង​ពី​ក្បាលដោះ
•    ស្បែក​ដោះ​ប្រែ​ប្រូ​ល ដូចជា ក្រហម ឡើង​ស្ងួត ខួង​ចូលក្នុង ឬ​ប៉ោង​ឡើង
•    ក្បាលដោះ​លិ​ប​ចូលក្នុង៕

ផ្តល់សិទ្ធិដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com