ជាតិ
​បច្ចេកវិទ្យា
ThinkPad ​ថ្មី​​របស់​ក្រុម​ហ៊ុន ​Lenovo​ ប្តូរ​​មុខ​ងារ​​ថ្មី​
11, Jan 2015 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន Lenovo មាន​គម្រោង​បង្ហាញ ThinkPad ថ្មី​របស់ខ្លួន ជាមួយនឹង​គ្រឿងបន្លាស់ មុខងារ​ថ្មី និង​ការបន្ថែម​ប្រព័ន្ធ​បច្ចេកវិទ្យា Update ពិសេស​ជាង​មុន។



ThinkVision X24  បំពាក់​អេក្រង់​កាន់តែ​ធំ​ងាយស្រួល​ធ្វើការ​ទំហំ 23.8 អ៊ីង  បន្ថែ​ម្រិ​ត​បង្ហាញ​ភ្លឺ​ជាង​មុន មាន​កម្រាស់  7.5 មី​លី​ម៉ែត្រ ប្រើ​ស្តង់ដា  IPS  ប្រភេទ  Neo Blade កម្រិត 1080 ភិ​ច​សែ​ល។ អ្នក​អាច​ភ្ជាប់​បន្ថែម​ដើម្បី ពង្រីក​ការបង្ហាញ​កាន់តែ​ធំ​ទូលាយ ជាមួយនឹង​ផត DisplayPort  និង​ផត  HDMI ភ្ជាប់​ប្រើ​ជាមួយ​ឧបករណ៍ផ្សេងៗទៀត។

លក្ខ​ណះ​ពិសេស​ថ្មី​ដែល Update ខុសពី​ម៉ូ​ដែល​មុន​ទាំងស្រុង​មាន​ប្រភេទ​ក្រាហ្វិក​ប្តូរ​មកជា 3D RealSense ឬ​ជា ក្រាហ្វិក discrete របស់​ក្រុមហ៊ុន Intel។ ក្រុមហ៊ុន​ក៏បាន​ប្តូរ​ទម្រង់​ប្រើប្រាស់​លើ Pad ដែល​ធ្លាប់​ចុច​បាន​នៅ​ខាងក្រោម​មកជា​ប៉ូ​តុង Click ថ្មី​ស្ថិតនៅ​ពី​ខាងលើ Pad វិញ។ ដូច្នេះ​ចលនា​នៃ​ការប្តូរ​ទីតាំង​ចុច​របស់​ម្រាមដៃ​កាន់តែ​ងាយស្រួល។

រំលឹក​ផងដែរ​ថា ម៉ូ​ដែល​ថ្មី​នេះ​នឹងត្រូវ​បានដាក់​បង្ហាញ​ជា​ស្ថាពរ​ក្នុង​ខែ​នេះ ប៉ុន្តែ​ការ Update ថ្មី​នឹង​បញ្ចប់​សព្វគ្រប់​ក្នុង​ខែមេសា៕
ប្រភព៖ Lenovo

ផ្តល់​សិទ្ធិ​ដោយ៖ www.itcity.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com