ជាតិ
កម្ពុជា-ថៃ នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​បញ្ហា​ផលប្រយោជន៍​រួម
11, Jan 2015 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ថា​ណៈ​សាក់ ប៉ា​ទី​ម៉ា​ប្រា​កន នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​លើក​ទី៩នៃ​គណៈកម្មាការ​ចម្រុះ ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដែល​នឹង​ប្រព្រឹត្តទៅ២ថ្ងៃ​គឺ​នៅ​ថ្ងៃទី១៥ និង១៦មករា នៅ​ខេត្តសៀមរាប តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា។ នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កាល​ពីថ្ងៃ​ទី៩មករា។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​គឺ​ភាគី​ទាំងពីរ​ផ្ដោត​សំខាន់​លើ​បញ្ហា​មួយចំនួន​ដែល​ទាក់ទង​និង​ផលប្រយោជន៍​រួម និង​ដើម្បី​ពង្រឹង​កិច្ចទំនាក់ទំនង ដោយ​បង្កើន​កិច្ចសហប្រតិបត្តិការ​អនុវត្ត​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com