ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី មិន​ខ្វល់​ពី​ព្រះអង្គម្ចាស់​រណឬទ្ធិ
11, Jan 2015 , 11:26 am        
រូបភាព
ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា លោក​មិន​ខ្វល់​ពី​វត្តមាន​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ដែល​យាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​នោះទេ។នេះ​ជា​ប្រតិកម្ម​របស់​ប្រធាន​គណបក្សប្រឆាំង បន្ទាប់ពី​លោក​បាន​មកដល់​ប្រទេស​កម្ពុជា​ពី​បេសកកម្ម​នៅ​បរទេស​វិញ។



ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត​នៅ​ព្រលានយន្ដហោះ លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា ការយាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ គឺជា​សិទ្ធិ​របស់​អ្នក​ដែល​ចង់​ធ្វើ​នយោបាយ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែមថា៖«វា​ជា​សិទ្ធិ​របស់​អ្នក​យោ​បាយ។ យើង​ស្វាគមន៍ បើ​គេ​ធ្វើតាម​សតិសម្បជញ្ញៈ​របស់គេ។ សូម​ឲ្យ​ប្រជារាស្ត្រ​វិនិច្ឆ័យ​ក្នុងពេល​បោះឆ្នោត»។

កាលពីពេលថ្មីៗនេះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សាទរ​ចំពោះ​ការយាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ។ ប៉ុន្ដែ​លោក កឹម សុខា​ថា អំពាវនាវ​ដល់​ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ ឲ្យ​បង្រួបបង្រួម​សែ​រាជវង្ស ដើម្បី​ជួយ​បម្រើ​ប្រជាពលរដ្ឋ​តែ​មិនត្រូវ​រួបរួមគ្នា​នេះ​ដើម្បី​បម្រើ​អ្នកណា​ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ​ទេ៕





© រក្សាសិទ្ធិដោយ thmeythmey.com