សង្គមអន្តរជាតិ
អន្តរជាតិ
ស្ត្រីអាឡឺម៉ង់ម្នាក់អះអាងថា នាងបានកែសុដន់ឲ្យមានទំហំធំជាងគេក្នុងពិភពលោក
×
តារាម៉ូដែលអាឡឺម៉ង់ម្នាក់គឺនាង Mayra Hillsបានអះអាងថា នាងមានសុដន់កែច្នៃរបស់នាង គឺមានទំហំធំជាងគេបំផុតនៅក្នុងពិភពលោកហើយវាងាយស្រួលក្នុងការមើលឃើញ ថាតើវាជាសុដន់មែនឬយ៉ាងណានោះ។ នេះបើយោងតាមកាសែត New York Post ។
កាសែតដដែលនេះបានរាយការណ៍ថា សុដន់ម្ខាងៗរបស់នាង Mayra Hillsមានទម្ងន់ជាង ៩ គីឡូក្រាម ដែលត្រូវឲ្យនាងត្រូវពាក់អាវទ្រនាប់ដែលមានលេខ32Zដែលស្មើនឹងទំហំអាវទ្រនាប់ធម្មតាXXX ។ នាង Mayra Hills មានទំហំទាំងបី(ដើមទ្រូង ចង្កេះ ត្រគៀក) ៥៩ ២៨ ២៦ ហើយដោយសារតែនាងមានដើមទ្រូងធំ ទើបរាល់សម្លៀកបំពាក់ដែលនាងស្លៀក ត្រូវតែទៅរកជាងកាត់ដេរ មិនអាចរកទិញបាននៅលើទីផ្សារនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលអះអាងថាមានសុដន់កែច្នៃដ៏ធំនេះ មិនបានជាប់ក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោកGuinness World Records នោះទេ ដោយសារតែស្ថាប័នមួយនេះគឺផ្ដល់កំណត់ត្រានេះ សម្រាប់តែស្ត្រីដែលមានសុដន់ធំតាមធម្មជាតិតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា កំណត់ត្រាពិភពលោក សម្រាប់ស្ត្រីដែលមានសុដន់ធំជាងគេបំផុតក្នុងលោក គឺបានទៅលើ នាង Annie Hawkins ជនជាតិអាមេរិក កាលពីឆ្នាំ១៩៩៩ ដោយនាងមានសុដន់ទំហំ ១០៩,២២ cm និងមានទំហំដើមទ្រូងដល់ទៅ ១៧៧,៨ cm៕
© រក្សាសិទ្ធិដោយ thmeythmey.com