ព័ត៍មានសុខភាព
សុខភាព៖ វិធី​ព្យាបាល​ក្រពះ ដ៏​មាន​ប្រសិទ្ធភាព
11, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ក្រពះ ជា​ជំងឺ​ដែល​មនុស្ស​ភាគច្រើន ប្រឈមមុខ​សព្វថ្ងៃនេះ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​បំផុត នៅពេលដែល​វា​ធ្វើទុក្ខម្តង។ វា​ធ្វើ​ឲ្យ​អ្នក​ឈឺពោះ ឬ​មាន​អាការ:ផ្សេង។ ប៉ុន្តែ ពេលនេះ អ្នក​អាច​យក​ដំឡូងបារាំង​មក​ព្យាបាល​បាន។ តើ​អ្នក​អាចយ​កវា មក​ព្យាបាល​តាមរបៀប​ណា​បាន​នោះ?



1.    ទឹកឃ្មុំ ដំឡូងបារាំង
•    គ្រឿងផ្សំ ៖ ទឹកឃ្មុំ និង​ដំឡូងបារាំង ១ គីឡូ។
•    របៀប​ធ្វើ ៖ ដំបូង យក​ដំឡូងបារាំង​លាង​ឲ្យ​ស្អាត ហើយ​យក​វា​ទៅ​កិន​ឲ្យ​ម៉ត់។ បន្ទាប់មក យក​ស្បៃ​ម៉ុង​មក​ដាក់​ដំឡូងបារាំង​ដែល​កិន​ហើយ​ចូល ហើយ​ច្របាច់​យកតែ​ទឹក​វា។
បន្ទាប់មកទៀត យក​វា​ទៅ​ដាំ​ឲ្យ​ពុះ ហើយ​បន្ថយ​ភ្លើងតិចៗ ដាំ​វា​ដល់​រាង​ស្អិត ទើប​ចាក់​ទឹកឃ្មុំ​ចូលទៅ។ ទីបញ្ចប់ ដាំ​ដល់​វា​មាន​រាង​ដូច​ក្រែ​ម​ជាការ​ស្រេច។

•    របៀប​បរិភោគ ៖ ពិសារ​នៅ​ពោះ​ទទេ មួយថ្ងៃ​ពីរដង មួយដង​មួយ​ស្លាបព្រា។
ដូចនេះ អ្នក​អាច​សាកល្បង​ព្យាបាល​តាម​វិធី​នេះ​បាន ប៉ុន្តែ បើ​នៅតែ​មិនជា​សះស្បើយ ឬ​មាន​អា​ការៈខុស​ប្រក្រតី អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com