ជាតិ
រូប​ស្រី​អាក្រាត​ថត​នៅ​ប្រាសាទព្រះខ័ន និង​បន្ទាយក្ដី​ដោយ​វែបសាយ​ចិន WANIMAL
25, Jan 2015 , 8:00 pm        
រូបភាព
មន្ត្រី​អាជ្ញាធរ​អប្សរា បាន​សន្និដ្ឋានថា រូប​ប្រាសាទ​ដែល​ស្ត្រី​ម្នាក់​ឈរ​ថត​អាក្រាតកាយ​ល្វែង​ខាងលើ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​នោះ គឺជា​រូប​ប្រាសាទព្រះខ័ន និង​ប្រាសាទបន្ទាយក្ដី។ នេះ​បើតាម​លោក លឹម ស្រ៊ូ មន្ត្រី​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក លឹម ស្រ៊ូ បាន​ឲ្យ​ដឹងថា តាមរយៈ​ការត្រួតពិនិត្យ​របស់​អា​ជ្ញា​ធរ​អប្សរា រូបភាព​ដែល​ថត និង​ផលិត​ដោយ​ស្ថាប័ន​មួយ​មានឈ្មោះ​ជា​ភាសារ​អង់គ្លេស​ថា WANIMAL នេះ មាន​ទីតាំងនៅ​ប្រទេស​ចិន ហើយ​វេ​ប​សាយ WANIMAL ចិន​មួយ​នេះ ភាគច្រើន​គឺ​ថតរូប​អាសអាភាស សម្រាប់​លក់ ឬ​ដើម្បី​ផ្សព្វផ្សាយ។ ចំណែក​ស្ត្រី​នោះ​គឺជា​ជនជាតិ​បរទេស។


© រក្សាសិទ្ធិដោយ thmeythmey.com