កីឡាជាតិ
ជាតិ
Hun Sen Cup៖គ្រូបង្វឹក​ខ្មែរ៤រូប​អាយុ​មិន​លើសពី៣៥ឆ្នាំ​នាំ​ក្លិប​ទៅកាន់​វគ្គ១/២ផ្តាច់ព្រ័ត្រ
03, Feb 2015 , 1:33 pm        
រូបភាព
សញ្ញាបត្រ ឬ​សញ្ញា​ឃើញ? ជោគជ័យរៀងៗខ្លួន​ពី​ការប្រកួត​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ហាក់​បាន​ផ្តល់នូវ​ចម្លើយ​ដ៏​ជាក់លាក់​មួយ។ ក្លិប​ស្វាយរៀង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ណាហ្គា​វើ​ល និង​ភ្នំពេញ​ត្រាយ​អាស៊ី សុទ្ធតែ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី១១ ខែកុម្ភៈ ខាងមុខ បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះរៀងៗខ្លួន​លើ ភ្នំពេញ​ក្រោ​ន បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត បឹងកេត​អង្គរ និង​អាល់​ប៊ី​រិច​នី​ហ្គា​តា​ភ្នំពេញ។



អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្លិប​ទាំង៤ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ សុទ្ធតែ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ក្នុងស្រុក ដែល​វ័យចាស់​បំផុត​ត្រឹម៣៥ឆ្នាំ។ គេហទំព័រថ្មីៗ សូម​ធ្វើ​ការណែនាំ​ដោយ​សង្ខេប​ពី​គ្រូបង្វឹក​ទាំង៤រូប​ដោយ​ខាងក្រោម៖

លោក សំ វ៉ាន់​ដេ​ត អាយុ៣៥ឆ្នាំ បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្នុង​ក្លិប​កងរាជអាវុធហត្ថ​ក្នុង​ឆ្នាំ១៩៩៨ ហើយ​នៅ​ដើមឆ្នាំ២០០២ លោក​បាន​សម្រេចចិត្ត​ព្យួរ​ការសិក្សា​នៅ​មហាវិទ្យាល័យ​ដើម្បី​ចាប់យក​អាជីព​ជា​គ្រូ​ជំនួយ​នៅក្នុង​ក្លិប​ប៉េអឹម។

© រក្សាសិទ្ធិដោយ thmeythmey.com