ជាតិ
បទវិភាគ
សង្គមជាតិ
រវាង​​អំពើ​ពុក​រលួយ ​និង​​សិទ្ធិ​​នៃ​​ការ​រស់​រាន​មាន​ជីវិត​ មួយ​ណា​​សំខាន់​​ជាង​?​
05, Feb 2015 , 9:43 am        
រូបភាព
ក្នុងខណៈ​ពេលដែល​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ផ្តើម​អនុវត្ត​កិច្ចការ​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធិភាព​នោះ មានមតិ​មួយចំនួន​បាន​លើកឡើងថា តើ​រវាង​អំពើពុករលួយ និង​សិទ្ធិ​នៃ​ការរស់រានមានជីវិត មួយណា​សំខាន់​ជាង?



សំណួរ​នេះ​ត្រូវបាន​លើកឡើង​ដោយសារតែ​អ្នកពាក់ព័ន្ធ​មួយចំនួន​អត្ថាធិប្បាយ​ថា ដរាបណា​ប្រាក់ខែ​រដ្ឋ​មិនទាន់​អនុញ្ញាតអោយ​មន្ត្រីរាជកា​រអា​ចរស់​បាន​សមរ​ម្យ​ទេនោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិនត្រូវ​ដាក់ទណ្ឌកម្ម ឬ​ចាប់ចង​មនុស្ស​គ្រប់គ្នា​នោះដែរ។ អ្នកពាក់ព័ន្ធ​និយាយថា មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​ប្រាក់ខែ​ច្រើន​ក្នុងន័យ​រារាំង​មន្ត្រី​របស់ខ្លួន​កុំអោយ​ប្រព្រឹត្តិ​អំពើពុករលួយ។ តាមរយៈ​និតិ​វិធី​របស់​អង្គភាព​នេះ រដ្ឋាភិបាល​ក៏ត្រូវ​តំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​អោយ​គ្រប់គ្រាន់​ដែរ មុននឹង​ដាក់ទណ្ឌកម្ម​ពួកគេ។

ក្រពះ​ឃ្លាន ជំ​រុញអោយ​មន្ត្រី​ខ្លះ ប្រព្រឹត្តិ​អំពើពុករលួយ។ បើ​មិន​ប្រព្រឹត្តិ​អំពើពុករលួយ ពួកគេ​អាច​នឹង​ស្លាប់​ដោយសារ​ខ្វះខាត​របប​អាហារ​គ្រប់គ្រាន់។ បើ​មាន​មន្ត្រី​ខ្លះ​អាច​ស្លាប់​ដោយសារ​បច្ច័យ​នៃ​ប្រាកខែ​មិន​គ្រប់គ្រាន់ តើ​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការរស់រានមានជីវិត​ដែរឬទេ? តើ​រវាង​អំពើពុករលួយ និង​សិទ្ធិ​នៃ​ការរស់រានមានជីវិត មួយណា​សំខាន់​ជាង?

សរុបសេចក្តី​មក មន្ត្រី​ទោះ​តូចក្តី ធំក្តី ក្រ​ឬ​មាន មិនត្រូវ​ទទួល​សំណូក​ជាដាច់ខាត។ ការទទួល​សំណូក​ខុស​គោលការណ៍ ត្រូវតែ​ទទួលទោស។ តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​ប្រាក់ខែ​សមរម្យ​ជូន​មន្ត្រី​ជាមុនសិន មុននឹង​ផ្តន្ទាទោស​ពួកគេ៕



   

© រក្សាសិទ្ធិដោយ thmeythmey.com