ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អគារ​ប៊ូ​ឌី​ង៖ អ្នកខ្លះ​រស់នៅ​ដោយ​ភ័យព្រួយ ខ្លះទៀត​ទុក​ផ្ទះ​ចោល
08, Feb 2015 , 8:00 pm        
រូបភាព

 
ប្រជាពលរដ្ឋ៥២គ្រួសារ​ដែល​រស់នៅក្នុង​អគារ​ប៊ូ​ឌី​ង កំពុងស្ថិត​ក្នុង​សភាព​ភ័យព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់ពី​ជញ្ជាំង​អគារ​ដែល​ពួកគេ​រស់នៅ មាន​ស្នាម​ប្រេះ ដោយសារ​ទទួលរង​ការប៉ះពាល់​ពី​ការបុក​គ្រឹះ កាយ​ដី​ពី​សំណាក់​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន Biaxisនៅជាប់​ព្រំ​អគារ​ប៊ូ​ឌី​ង​នោះ។ ទន្ទឹមនឹង​ការព្រួយបារម្ភ​នេះ ពួកគេ​សឹងតែ​មិន​ហ៊ាន​រស់នៅក្នុង​អគារ​នោះទេ ដោយ​ពេលយប់​ពួកគាត់​ទៅ​ស្នាក់នៅ​ផ្ទះសំណាក់ និង​អ្នកខ្លះ​ទុក​ផ្ទះ​របស់ខ្លួន​ចោល សុខចិត្ត​ទៅ​រស់នៅ​ជាមួយ​សាច់ញាតិ​បងប្អូន​របស់​ពួកគេ។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ទាំងនោះ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជួយ​អន្តរាគមន៍​ដោះស្រាយ បញ្ឈប់​សកម្មភាព​សាងសង់​នេះ​ជាបន្ទាន់។


ស្តាប់សំឡេង















© រក្សាសិទ្ធិដោយ thmeythmey.com