ជាតិ
សង្គមជាតិ
លោក សៅ សុខា ស្នើពន្ធដារផ្អាកការត្រួតពិនិត្យយានយន្ត ខ.ម
×
កងរាជអាវុធហត្ថលើផ្ទៃប្រប្រទេស បានស្នើសុំឲ្យកម្លាំងចម្រុះដែលមានភារកិច្ចចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៤ផ្អាកការត្រួតពិនិត្យ និងផ្អាកការឃាត់ទុកយានយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ (ខ.ម) ជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី។ នេះបើយោងតាមបានចេញសេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះនៅថ្ងៃទី ៦ខែកុម្ភៈ។
សេចក្តីជូនដំណឹងបន្តថាយានយន្តដែលឃាត់ទុក ត្រូវរង់ចាំឲ្យសាមីក្រសួងទាំង២ សហការសម្របសម្រួលគ្នា ដើម្បីអនុញាតឲ្យបានសមស្របទៅតាមច្បាប់ដែលបានកំណត់។
កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥ ខ្លួននឹងចុះពិនិត្យ និងផាកពិន័យចំពោះម្ចាស់យានយន្ត និងមធ្យោបាយធ្វើដំណើរទាំងអស់ដែលមិនបានបង់ពន្ធនៅឆ្នាំ២០១៤កន្លងមក។
រដ្ឋបាលសារពើពន្ធនឹងពិន័យទ្វេរដងដល់ម្ចាស់យានជំនិះដែលមិនទាន់បង់ពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ២០១៤ ។ អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមថា ខ្លួននឹងសហការជាមួយសមត្ថកិច្ចចម្រុះក្នុងការចុះត្រួតពិនិត្យ និងផាកពិន័យចំពោះយាន្តយន្ត ដែលគ្មានប័ណ្ណបង់ពន្ធផ្លូវ ដើម្បីប្រមូលចូលថវិកាជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com