ជាតិ
សង្គមជាតិ
ចម្រៀង​ជនពិការ Uptown Funk ត្រូវបាន​បង្ហោះ​ផ្សាយ​ជា​ផ្លូវការ
17, Feb 2015 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ បទ​ចម្រៀង​កាយវិការ​បែប​អប់រំ ដែល​ទាក់ទង​ទៅនឹង​ការបង្ហាញ​ពី​សមត្ថភាព របស់​ជនពិការ «Uptown Funk » ត្រូវ​បានដាក់​បង្ហោះ​នៅលើ​ប្រព័ន្ធ YouTube នៅ​ថ្ងៃ​ច័ន្ទ ទី១៦ ខែកុម្ភៈ ម្សិលមិញ​នេះ ។ ចម្រៀង​ដែល​ជំរុញអោយមាន​ការផ្លាស់​ប្តូរ​ការគិត​ជា​ភាពអវិជ្ជមាន ចំពោះ​ជនពិការ​នេះ ទទួលបាន​ការ​ឧ​ប​ត្ត​ម​ពី​អង្គការ​យូ​នី​សែ​ហ្វ (UNICEF) ។



អ្នក​សម្ដែង​ជា​ជនពិការ និង​មិន​ពិការ​មកពី​អង្គការ​អេ​ពិ​កអាត​កម្ពុជា បាន​ចូលរួម​ជាមួយនឹង អង្គការ​យូ​នី​សែ​ហ្វ​កម្ពុជា ដើម្បី​ផលិត​វី​ឌី​អូ​ដ៏​សំខាន់​មួយ​ដែល​វី​ឌី​អូ​ចំរៀង​របស់​ពេញនិយម «Uptown Funk» របស់លោក ម៉ាក រ៉​ន់​សុន និង​លោក ប្រ៊ូ​ណូ ម៉ា។

វី​ឌី​អូ​ដែល​ចំណាយ​រយៈពេល​ថត​ចំនួន ៤ថ្ងៃនេះ បានបង្ហាញ​អោយឃើញ​ពី​ការចូលរួម​ថត រួមគ្នា​រវាង ជនពិការ និង​មិន​ពិការ​ទាំងអស់ ព្រមទាំង​បុគ្គលិក និង​សិស្ស​របស់​អង្គការ អេ​ពិ​កអាត។

លោក ប៊ូ សា​គុណ ជា​អ្នកចម្រៀង​ដឹកនាំ​ក្រុម​ដ៏​ល្អឆើត​ធ្វើ​ចលនា​រាំ​នៅតាម បណ្ដោយ​ផ្លូវ​នៅ​ទីក្រុង​កំពត បាន​និយាយថា ចម្រៀង​នេះ​ចង់​បង្ហាញថា​មនុស្ស​ពិការ​អាច ធ្វើអ្វីៗ បាន​គ្រប់​ប្រភេទ ដូចជា អ្នកចំរៀង​អ្នករាំ គ្រូបង្រៀន និង​ជា​អ្នក​ខាត់​ទ្រនាប់ជើង។

បុរស​វ័យ ២៩ឆ្នាំ បន្តថា ជនពិការ​អាច​ត្រូវបាន​មើល ឮ​ឃើញថា មាន​ភាពស្រស់ស្អាត ទាក់ទាញ និង គួរអោយ​ចាប់​អារ​ម្ម​ណ៏​ដូច​មនុស្ស​ដ៏​ទៃ​ផ្សេងទៀត​ដែរ។

លោក​សង្ឃឹមថា បទ​ចម្រៀង​ដែល​ផលិតឡើង​ក្រោម​ជំនួយ​មូលនិធិ​ឧបត្ថម្ភ CDIDF របស់ UNICEF នេះ​នឹង​ទទួលបាន​ជោគជ័យ​ទាំង​ថ្នាក់ជាតិ​និង អន្តរជាតិ​ផងដែរ។

ដើម្បី​ទស្សនា​វី​ឌី​អូ​នេះ សូម​ចុច​ចូល YouTube ហើយ​សរសេរ​អក្សរ Uptown Funk Epic Arts ៕

ទស្សនាវីដេអូ


© រក្សាសិទ្ធិដោយ thmeythmey.com